កិច្ច​ប្រជុំ​ចែក​រំលែក​មេរៀន​ បទ​ពិសោធន៍​ ស្ដី​ពី​ការ​រៀបចំ​ និង​ការ​គ្រប់​គ្រង​រដ្ឋបាល​ក្រុង​នៃ​ប្រទេស​ឥណ្ឌូនេស៊ី

ភ្នំពេញ ១៧ ឧសភា ២០១៧៖ គណៈប្រតិភូឥណ្ឌូនេស៊ីចំនួន ៥រូប បានអញ្ជើញចូលរួមចែករំលែកមេរៀន បទពិសោធន៍ ស្ដីពីការរៀបចំ និងការគ្រប់គ្រងរដ្ឋបាលក្រុងនៃប្រទេសឥណ្ឌូនេស៊ី ក្រោមការសម្របសម្រួលពីសំណាក់ ឯកឧត្ដម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប ចាប់ពីថ្ងៃទី ១៦ – ១៩ ខែឧសភា ឆ្នាំ២០១៧ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។

របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖ (១) បទបង្ហាញអំពីវឌ្ឍនភាព និងបញ្ហាប្រឈមជាទូទៅនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងព្រះរាជាណាចក្រកម្ពុជា (២) បទបង្ហាញស្ដីពីរចនាសម្ព័ន្ធគ្រប់គ្រងនៃរដ្ឋបាលក្រុង Sukabumi និងការបែងចែកតួនាទី ភារកិច្ច និងមុខងារនៃអង្គភាពនានាចំណុះរដ្ឋបាលក្រុង (៣) បទបង្ហាញស្ដីពីកម្មវិធីផ្ដល់សេវាសាធារណៈនៃរដ្ឋបាលក្រុង ស្រុក ក្នុងប្រទេសឥណ្ឌូនេស៊ី (បទដ្ឋានគតិយុត្តិ សេចក្ដីណែនាំបច្ចេកទេស ការរៀបចំផែនការ និងថវិកាសម្រាប់រយៈពេលមធ្យម និងសម្រាប់រយៈពេលវែង)  (៤) បទបង្ហាញអំពីបទពិសោធន៍នៃការរៀបចំផែនការ និងការអនុវត្តកម្មវិធីផ្ដល់សេវាសាធារណៈនៃរដ្ឋបាលក្រុង Sukabumi (៥) បទបង្ហាញស្ដីពីកិច្ចដំណើរការរៀបចំផែនការថវិកា និងការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិនៃរដ្ឋបាលក្រុង ស្រុកក្នុងប្រទេសឥណ្ឌូនេស៊ី (៦) បទបង្ហាញអំពីបទពិសោធន៍នៃការរៀបចំថវិកា និងការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលក្រុង Sukabumi  និង (៧) ការពិភាក្សា ដើម្បីឆ្លុះបញ្ចាំងនូវបទពិសោធន៍នៃការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុកក្នុងប្រទេសឥណ្ឌូនេស៊ី សម្រាប់ពិចារណាលើការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌក្នុងប្រទេសកម្ពុជា៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់