​ប្រធាន​​ក្រុម​​ប្រឹក្សា​​ក្រុង៖ ប្រព័ន្ធ​​តាមដាន វាយ​តម្លៃផ្ទៃក្នុង​ងាយ​ស្រួល​​ដល់​​ក្រុង​​អាច​​តាមដាន​​វឌ្ឍន​ភាព​​ការងារ

មណ្ឌលគិរី ២៣ មិថុនា ២០១៦៖ លោក ឈូក សែន ប្រធានក្រុមប្រឹក្សាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងក្រុង ស្រុក ខណ្ឌ ពិតជាបង្កលក្ខណៈងាយស្រួលដល់ក្រុមប្រឹក្សា និងគណៈអភិបាលក្រុង ស្រុក ខណ្ឌ ក្នុងការគ្រប់គ្រង តាមដាន ត្រួតពិនិត្យពីវឌ្ឍនភាពការងារ…

លោក ឈូក សែន ប្រធានក្រុមប្រឹក្សាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

 

មណ្ឌលគិរី ២៣ មិថុនា ២០១៦៖ លោក ឈូក សែន ប្រធានក្រុមប្រឹក្សាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងក្រុង ស្រុក ខណ្ឌ ពិតជាបង្កលក្ខណៈងាយស្រួលដល់ក្រុមប្រឹក្សា និងគណៈអភិបាលក្រុង ស្រុក ខណ្ឌ ក្នុងការគ្រប់គ្រង តាមដាន ត្រួតពិនិត្យពីវឌ្ឍនភាពការងារ របស់រដ្ឋបាលរបស់ខ្លួនបាន ដោយពិនិត្យមើលព័ត៌មាន និងទិន្នន័យតាមរយៈប្រព័ន្ធអ៊ីនធឺណេត។

លោក ឈូក សែន បានលើកឡើងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពីប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងក្រុង ស្រុក ខណ្ឌ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ នៅសាលាក្រុងសែនមនោរម្យ។

វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងដើម្បីឲ្យរដ្ឋបាលក្រុងសែនមនោរម្យ៖ 

  • យល់ដឹងអំពីទស្សនទានរួមនៃការតាមដាននិងវាយតម្លៃ
  • អាចរៀបរាប់បានអំពីដំណើរការនៃប្រព័ន្ទទិនន្ន័យ ការប្រមូលទិន្ន័យ និងការកំណត់អ្នកទទួលខុសត្រូវ
  • អាចអនុវត្តបានយ៉ាងមានប្រសិទ្ធភាពអំពីការប្រមូលទិន្ន័យ បញ្ចូលទិនន្ន័យទៅក្នុងប្រព័ន្ធកុំព្យូទ័រ និងការប្រើប្រាស់របាយការណ៍តាមដាន និងវាយតម្លៃ។

ក្រុងសែនមនោរម្យត្រូវបានជ្រើសរើសសម្រាប់បណ្ដុះបណ្ដាល និងអនុវត្តបន្តអំពីប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងក្រុង ស្រុក ខណ្ឌ ដោយសារក្រុងសែនមនោរម្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ មានការភ្ជាប់ប្រព័ន្ធអ៊ីនធឺណេតបានរលូន មានធនធានមនុស្សគ្រប់គ្រាន់ក្នុងការប្រមូល បញ្ចូល និងបញ្ចេញទិនន្នន័យដើម្បីអនុវត្តប្រព័ន្ធថ្មីនេះឲ្យមានប្រសិទ្ធភាពខ្ពស់។

លោក ឈូក សែន បានបញ្ជាក់បន្ថែមឲ្យសិក្ខាកាមទាំងអស់ត្រូវខិតខំពង្រឹងសមត្ថភាព ដោយយកចិត្តទុកដាក់ទៅលើវគ្គបណ្ដុះបណ្ដាល ដើម្បីស្វែងយល់ឲ្យបានកាន់តែច្បាស់ និងសួរសំណួរចំពោះចំណុច ដែលមិនទាន់ច្បាស់លាស់៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់