សិក្ខាសាលា ស្តីពីការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិសម្រាប់ការផ្ទេរមុខងារ

ភ្នំពេញ ៣១ មីនា ២០១៦៖ ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា កាលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ លិខិត បទដ្ឋានគតិយុត្តិសម្រាប់ការផ្ទេរមុខងារ និងធនធានឱ្យទៅរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់…

ភ្នំពេញ ៣១ មីនា ២០១៦៖ ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា កាលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ លិខិត បទដ្ឋានគតិយុត្តិសម្រាប់ការផ្ទេរមុខងារ និងធនធានឱ្យទៅរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងពិគ្រោះយោបល់សេចក្តីព្រាងសេចក្តីណែនាំ សម្រាប់ដាក់ឱ្យ អនុវត្តន៍មុខងារនៅថ្នាក់រដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ឃុំ សង្កាត់។

 

ប្រភពដដែលបានបញ្ជាក់ថា សិក្ខាសាលានេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ផៃ ប៊ុនឈឿន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម អង មង្គល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។សិក្ខាសាលានេះ គឺជាមូលដ្ឋានសម្រាប់ថ្នាក់ដឹកនាំរដ្ឋ បាលថ្នាក់ក្រោមជាតិទាំងអស់ឈ្វេងយល់ និងយកទៅ អនុវត្តន៍បំពេញភារកិច្ចរបស់ខ្លួន នៅមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផ្ទាល់ប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនិងតម្រូវការរបស់ប្រជាពលរដ្ឋ។

 

ឯកឧត្តមផៃ ប៊ុនឈឿន មានប្រសាសន៍ថា ការផ្ទេរមុខងារនេះ គឺជាការផ្តល់ និងបង្ខិតការធ្វើសេចក្តីសម្រេច និងលើកកម្ពស់ការចូលរួមទទួលខុសត្រូវរបស់ រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រង និងអនុវត្តន៍នូវ មុខងារទាំងនេះឱ្យកាន់តែ មានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

 

ឯកឧត្តមបានបញ្ជាក់ថា ដើម្បីធានាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិចាប់ផ្តើមអនុវត្តន៍ដែល ត្រូវបានផ្ទេរប្រកប ដោយជោគជ័យនោះ ក្រសួង បានរៀបចំសេចក្តីព្រាងណែនាំសម្រាប់ អនុវត្តន៍ការងារទាំង០៤ ដែលនឹងត្រូវ ដាក់ឱ្យពិនិត្យ ពិភាក្សាផ្តល់យោបល់ពីអ្នក ពាក់ព័ន្ធទាំងអស់ផងដែរ៕ដោយ៖ ទេស ច័ន្ទសុធារី

ដកស្រង់ចេញពីគេហទំព័រ AKP

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់