អាជ្ញាធរសង្កាត់ដង្កោជំរុញឲ្យប្រជាពលរដ្ឋចូលមូលនិធិរួមគ្នា ដើម្បីសាងសង់ផ្លូវបេតុងក្នុងភូមិ

"ភ្នំពេញ ២១ កញ្ញា ២០១៥៖ លោក វើក សាមឿន ចៅសង្កាត់ដង្កោ ខណ្ឌដង្កោបានជំរុញឲ្យប្រជាពលរដ្ឋសហការផ្តល់មូលនិធិរួមគ្នាដើម្បីកសាងផ្លូវបេតុងមួយខ្សែក្នុងភូមិក្វា ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរ និងដើម្បីបញ្ចៀសការការលេញទឹកដែលអាចនាំឲ្យប៉ះពាល់ដល់សុខភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ…

ភ្នំពេញ ២១ កញ្ញា ២០១៥៖ លោក វើក សាមឿន ចៅសង្កាត់ដង្កោ ខណ្ឌដង្កោបានជំរុញឲ្យប្រជាពលរដ្ឋសហការផ្តល់មូលនិធិរួមគ្នាដើម្បីកសាងផ្លូវបេតុងមួយខ្សែក្នុងភូមិក្វា ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរ និងដើម្បីបញ្ចៀសការការលេញទឹកដែលអាចនាំឲ្យប៉ះពាល់ដល់សុខភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ។

លោក វើក សាមឿន បានចុះពិនិត្យមើលផ្លូវដែលជួបការលំបាកក្នុងភូមិក្វា សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ ហើយបានស្នើដល់ប្រជាពលរដ្ឋឲ្យចូលរួមមូលនិធិក្នុងការកសាងផ្លូវបេតុងនេះ។

លោក វើក សាមឿន បានលើកឡើងថា ផ្លូវចូលទៅកាន់ក្នុងភូមិភាគច្រើនក្នុងសង្កាត់ដង្កាភាគច្រើនគឺសុទ្ធតែមានផ្លូវបេតុង មានផ្លូវតិចតួចដែលនៅសល់ដូចជាផ្លូវចូលភូមិក្វាជាដើម។ លោកបន្តថា លោកនឹងជំរុញឲ្យប្រជាពលរដ្ឋចេះសាមគ្គីគ្នាសហការគ្នាធ្វើយ៉ាងណារកមូលនិធិដើម្បីសង់ផ្លូវដែលនៅសេសសល់ទាំងនេះ សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងភូមិក្តី ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ។

លោកចៅសង្កាត់មានប្រសាសន៍បន្តទៀតថា ផ្លូវមានសារៈសំខាន់សម្រាប់ធ្វើដំណើរ រឺឯបញ្ហាសុខភាពកាន់តែសំខាន់ បើផ្លូវធ្វើដំណើរពោពេញទៅដោយ ទឹក ភក់ជ្រាំនោះ ធ្វើឲ្យប្រជាពលរដ្ឋអាចកើតមានជម្ងឺ ឬអាសន្នរោគផ្សេងៗជាមិនខាន ដូច្នោះយើងត្រូវចូលរួមទៅតាមលទ្ធភាពទាំងអស់គ្នា ទោះបីយើងធ្វើបានម្តងបន្តិចៗក៏ដោយ យូរៗទៅយើងនឹងបានផ្លូវមួយ សម្រាប់សម្រួលដល់ការធ្វើដំណើរបានយ៉ាងល្អជាមិនខាន។

ចំណែកបញ្ហាផ្លូវដែលគ្រោងរៀបចំសាងសង់នេះ លោកចៅសង្កាត់ស្នើសុំឲ្យប្រជាពលរដ្ឋនៅជាប់ នឹងដងផ្លូវនេះផ្ទាល់ សម្បទានដីទៅតាមគម្រោងរបស់ភូមិបាល ដែលបានចុះវាស់វែងហើយនោះដើម្បីអនុវត្តការសាងសង់ផ្លូវនេះប្រព្រឹត្តទៅដោយរលូនជាពិសេសសម្រាប់ការធ្វើដំណើរទាំងអស់គ្នា៕

ដកស្រង់ចេញពីគេហទំព័រកម្ពុជាថ្មី

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់