ដក​ស្រង់​ចេញ​ពី​ AKP៖ សម្ដេច​តេជោ បន្ត​បេសកកម្ម​ទៅ​កាន់​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​មួយ​ចំនួន​ទៀត

ត្បូងឃ្មុំ ២៣ សីហា ២០១៦៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ បានបន្តបេសកកម្ម ទៅកាន់ខេត្តត្បូងឃ្មុំ និង ខេត្តមួយចំនួនទៀត ដើម្បីពិនិត្យវឌ្ឍនភាពសមិទ្ធផល ដែលសម្រេចបាន នៅពាក់កណ្ដាលអាណត្តិ ជាពិសេសបន្តដោះស្រាយបញ្ហាសេសសល់ជូនប្រជាពលរដ្ឋ និងជួបសំណេះ សំណាលជាមួយមន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ កងកម្លាំងប្រដាប់អាវុធនៅទីនោះផងដែរ។

ក្នុងពិធីសំណេះសំណាលនៅសាលាខេត្ត ឯកឧត្ដម ប្រាជ្ញ ច័ន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានរាយការណ៍ជូនសម្ដេចថា ខេត្តត្បូងឃ្មុំ គឺជាខេត្តបង្កើតថ្មី ដែលបានបំបែកចេញពីខេត្តកំពង់ចាម ចែកចេញជា៦ស្រុក ១ក្រុង ៦២ឃុំ ២សង្កាត់ និង៨៧៣ភូមិ មានប្រជាពលរដ្ឋ ១៨៤.០០០គ្រួសារ ផ្ទៃដី បង្កបង្កើនផលមាន ២៥១.០០០ហិកតា ក្នុងនោះផ្ទៃដីស្រែប្រមាណ៨៨.០០០ហិកតា ដំណាំ កៅស៊ូ៨៧. ៥០០ហិកតា ដំណាំម្រេច២.៧០០ហិកតា ដំឡូងមី៥៣.០០០ហិកតា ពោត១១.០០០ហិកតា សណ្ដែក៤០០០ហិកតានិងដំណាំផ្សេងៗចំនួន៥០០០ហិកតា។ គិតត្រឹមថ្ងៃទី២២ខែសីហា ឆ្នាំ២០១៦នេះ លទ្ធផលភ្ជួររាស់ ដំណាំស្រូវអនុវត្តន៍មាន៧៧.០០០ស្មើ៩៨ភាគរយ នៃផែនការនិងដាំដុះ បាន៧៧.០០០ហិកតា ស្មើ១០០ភាគរយនៃផ្ទៃដីភ្ជួររាស់រួច។

ជាមួយគ្នានេះ របាយការណ៍ក៏បានបង្ហាញអំពីកិច្ចការ របស់រដ្ឋបាលខេត្តដែលបាននិងកំពុងមមាញឹករៀបចំ និងអនុវត្តន៍គម្រោងកសាងទីក្រុង និងទីរួមខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំ និងមានការជួយឧត្ថម្ភ និងបង្កលក្ខណៈគ្រប់បែបយ៉ាងពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រី រហូតមកទល់នឹងបច្ចុប្បន្ន ការងារសាងសង់អគាររដ្ឋបាលសាលាខេត្តអនុវត្តបាន៧០ភាគរយ អគារមន្ទីរជុំវិញខេត្តសម្រេច បាន៦០ភាគរយអាងទឹក៨០ភាគរយនិង ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ លូ អនុវត្តបាន៦៥ភាគរយ ហើយឯកឧត្ដមរំពឹងថា សំណង់អគាររដ្ឋបាលសាលាខេត្ត និងមន្ទីរនានាជុំវិញខេត្ត ក្នុងរដ្ឋបាលប្រមូលផ្តុំ អាចនឹងចូលបម្រើការងារបាន នៅដំណាច់ត្រីមាសទី១ឆ្នាំ ២០១៧ខាងមុខ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការរីករាយដែលបានអញ្ជើញមកកាន់ភូមិកំណើតរបស់សម្ដេច ទោះបីថាពេលនេះ ត្រូវបានបែងចែកជាខេត្តពីរ រវាងកំពង់ចាម និងត្បូងឃ្មុំដែលជាខេត្តថ្មី ប៉ុន្តែបើពិនិត្យ ពីប្រវត្តិ នៃការរស់នៅរបស់សម្ដេច គឺសម្ដេចធ្លាប់រស់នៅត្រើយខាងត្បូងឃ្មុំនេះ ច្រើនជាងការរស់នៅឯខាង កំពង់ចាម ដោយសារសម្ដេចមានដីចម្ការនៅមេមត់ និងជាតំបន់ដែលសម្ដេចធ្លាប់មាន ការស់នៅច្រើនក្នុង ការតស៊ូប្រឆាំងនឹងពួកប៉ុលពត។

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់