សម្តេច​ក្រឡាហោម ស ខេង ព្រមាន​​ចាត់វិធានការ​ចំពោះ​មន្ត្រី​របស់​ខ្លួន​ណា​មាន​ការងារ​ធ្វើ​ច្រើន​កន្លែង​ធ្វើ​ឲ្យ​បាត់បង់​ប្រសិទ្ធភាព​ការងារ​ក្នុង​ម៉ោង​រដ្ឋបាល

ភ្នំពេញ ២៨ កក្កដា ២០១៥៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយសមាសភាព គណៈកម្មការរៀបចំមុខងារ និងកំណត់ចំនួនក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ នៅសាលប្រជុំទីស្តីក្រសួង។

 

ភ្នំពេញ ២៨ កក្កដា ២០១៥៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយសមាសភាព គណៈកម្មការរៀបចំមុខងារ និងកំណត់ចំនួនក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ នៅសាលប្រជុំទីស្តីក្រសួង។

 

កិច្ចប្រជុំនេះបានធ្វើឡើងបន្ទាប់ពីពិនិត្យឃើញថា មានមន្ត្រីបម្រើការក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃមួយចំនួនមានការងារធ្វើច្រើនកន្លែង  ធ្វើឲ្យបាត់បង់ប្រសិទ្ធភាពការបំពេញការងារស្នូលក្នុងម៉ោងរដ្ឋបាលរបស់ខ្លួននៅក្នុងអង្គភាព ហើយថ្មីទៀតអង្គភាពប្រឆាំងអំពើពុករលួយ បានរកឃើញមន្ត្រីក្រសួងមហាផ្ទៃប្រមាណជាង១០នាក់ បានប្រព្រឹត្តិទង្វើទាំងនោះ។

 

ក្នុងពិធីនេះសម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា កន្លងមកការប្រើប្រាស់ក្របខ័ណ្ឌ សម្រាប់មន្ត្រីដែលមានប្រាក់បៀវត្សរ៍ច្រើន ភាគច្រើន នៃមន្ត្រីនោះ មិនបានទៅបំពេញការងារនៅខាងក្រៅទេ ប៉ុន្តែសម្រាប់មន្ត្រីណាដែលមានប្រាក់បៀវត្សរ៍តិច មានមុខងារត្រឹមត្រូវ គឺភាគច្រើនគេបានទៅបំពេញការងាររកប្រាក់កម្រៃនៅខាងក្រៅ ដែលធ្វើឲ្យការបំពេញការងារស្នូលនៅក្នុងរដ្ឋបាលរបស់ខ្លួនមិនមានប្រសិទ្ធភាព។ ពាក់ នឹងចំនួនក្របខ័ណ្ឌវិញ ភាគច្រើនគេមើលឃើញថា ចំពោះអង្គភាពណា អគ្គនាយកដ្ឋានណា ដែលមានលទ្ធភាពរកប្រាក់ចំណូលបានច្រើន គឺភាគច្រើនអង្គភាពនោះ គឺមានចំនួនមន្ត្រីច្រើនលើសបន្ទុក។

 

សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា ការងារនេះយើងគ្មានលទ្ធភាពដាក់ ឬ ដកបានទេ ប៉ុន្តែការងារនោះអង្គភាពជំនាញ និងគណៈកម្មការទទួលបន្ទុកខាងមន្ត្រីក្របខ័ណ្ឌ ត្រូវធ្វើការប្រមូលព័ត៌មាន ហើយអនុវត្តជាជំហានៗ និងទប់ស្កាត់ការហូរចូលក្របខ័ណ្ឌបន្ថែម។ សម្រាប់ការចាត់វិធានការនូវចំនួនក្របខ័ណ្ឌរបស់មន្ត្រីនោះ បានធ្វើឡើងក្នុងគោលដៅ រួមមាន ៖ បង្កើនប្រសិទ្ធការងារស្នូលនៅក្នុងម៉ោងរដ្ឋបាល និងកាត់បន្ថយការចំណាយរបស់រដ្ឋដែលថ្ងៃណាមួយ វាអាច នឹងមានប៉ះពាលដល់ការគ្រប់គ្រងមន្ត្រីនៅថ្ងៃទីខាងមុខ។

 

ជាមួយគ្នានោះ សម្តេច ក៏បានធ្វើការរឹះគន់ចំពោះមន្ត្រីរបស់ខ្លួនមួយចំនួនដែលបានប្រើប្រាស់វប្បធម៌អន្តរាគមន៍ឲ្យកូនចៅរបស់ខ្លួនប្រលងជាប់ និងទទួលបានក្របខ័ណ្ឌដោយគ្មានចំណេះដឹង ។ សម្រាប់បញ្ហានេះ សម្តេចក្រឡាហោម ស ខេង បានព្រមានថា ត្រូវតែបញ្ឈប់ការផ្តល់ក្របខ័ណ្ឌនោះទៀត៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័របាយ័ន

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់