សម្ដេច​ក្រឡាហោម ស ខេង៖ ដំណើរការ​កំណែទម្រង់​បាន​ឈាន​ដល់​ដំណាក់កាល​រសើប

ភ្នំពេញ ២៣ សីហា ២០១៦៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានចាត់ទុកដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឈានដល់ដំណាក់កាលរសើបដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងចូលរួមខ្ពស់ពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។


ភ្នំពេញ ២៣ សីហា ២០១៦៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានចាត់ទុកដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឈានដល់ដំណាក់កាលរសើបដែលទាមទារឱ្យមានការយកចិត្ត ទុកដាក់ និងចូលរួមខ្ពស់ពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

 

«កំណែទម្រង់នេះ [វិមជ្ឈការ និង វិសហមជ្ឈការ] ចាត់ទុកថាឈានដល់កម្រិតរសើប។ ពីមុនមកយើងនិយាយត្រឹមតែតាក់តែងច្បាប់ លិខិតបទដ្ឋាននានា តែមកដល់ដំណាក់កាលនេះ យើងឈានដល់ដំណាក់កាលត្រូវអនុវត្តជាក់ស្ដែងលើច្បាប់ លិខិតបទដ្ឋានទាំងនោះ ដៅឆ្ពោះកាត់អំណាច រឺផ្ទេរអំណាចពីថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ»។ នេះជាការលើកឡើងរបស់ សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសដឹកនាំគណៈប្រតិភូអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការស្វែងយល់ពីដំណើរការកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ។

 

ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកឡើងពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិសំដៅបង្ខិតសេវាឱ្យទៅកៀកជិតប្រជាពលរដ្ឋ លើកកម្ពស់គុណភាព និងមានប្រសិទ្ធភាពខ្ពស់ក្នុងការផ្តល់សេវា។

 

សម្ដេចក្រឡាហោមបានកោតសរសើរដល់ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ដែលកន្លងមកជាក្រសួងអាទិភាពឈានមុខគេដែលបាន នឹងកំពុងរៀបចំយន្តការផ្ទេរមុខងារ និងធនធានជាក់លាក់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ សម្ដេចបានចាត់ទុកការផ្ទេរសាកល្បងមុខងារពាក់ព័ន្ធនឹងការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធដល់រដ្ឋបាលក្រុង ស្រុង នៃខេត្តបាត់ដំបង និងការបន្តពង្រីកទៅតាមដំណាក់កាលបន្តបន្ទាប់គឺជាឆន្ទៈនយោបាយមានលក្ខណៈជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់