សម្ដេច​ក្រឡាហោម ស ខេង ជំរុញ​ដល់​អភិបាល​ខេត្ត​ស្ទឹងត្រែង​ថ្មី បន្ត​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ ពិសេស​អំពើ​ប្លន់​ប្រដាប់​អាវុធ និង​បទល្មើស​ព្រៃឈើ គ្រឿងញៀន

ស្ទឹងត្រែង ៣០ ធ្នូ ២០១៥៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាស់តឿន និងជំរុញដល់អភិបាលខេត្តស្ទឹងត្រែងថ្មី ក៏ដូចជាមន្ត្រីក្នុងជួរកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវខិតខំបន្ថែមទៀត ទប់ស្កាត់នូវគ្រប់សកម្មភាពប្រព្រឹត្តបទល្មើសឲ្យមានប្រសិទ្ធភាពខ្ពស់។

ស្ទឹងត្រែង ៣០ ធ្នូ ២០១៥៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាស់តឿន និងជំរុញដល់អភិបាលខេត្តស្ទឹងត្រែងថ្មី ក៏ដូចជាមន្ត្រីក្នុងជួរកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវខិតខំ បន្ថែមទៀត ទប់ស្កាត់នូវគ្រប់សកម្មភាពប្រព្រឹត្តបទល្មើសឲ្យមានប្រសិទ្ធភាពខ្ពស់។

 

ការជំរុញរបស់សម្តេចក្រឡាហោម បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៩ ខែធ្នូ នៅសាលាខេត្តស្ទឹងត្រែង ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាល អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង។

 

ឯកឧត្ដម កុល សំអុល អតីតអភិបាលខេត្តស្ទឹងត្រែង បានឡើងធ្វើរបាយការណ៍ ជូនគណៈអធិបតី និងអង្គពិធីទាំងមូលអំពីសកម្មភាពដឹកនាំ ការកសាង និងការអភិវឌ្ឍន៍ខេត្ត ចាប់តាំងពីថ្ងៃដែលឯកឧត្ដមត្រូវបានក្រសួងមហាផ្ទៃ ពិសេសរាជរដ្ឋាភិបាលឲ្យមកដឹកនាំរដ្ឋបាល ខេត្តស្ទឹងត្រែង នាខែឧសភា ឆ្នាំ២០១៣ រហូតមកទល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ដែលនឹងត្រូវផ្លាស់ប្ដូរមុខងារ តួនាទី និងភារកិច្ចនៅពេលនេះ។

 

នៅក្រោយពិធីតែងតាំងមុខតំណែងជាអភិបាលខេត្តរួចហើយថ្មី ឯកឧត្ដមម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានឡើងធ្វើការប្ដេជ្ញាចិត្តថា នឹងគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងអនុវត្តច្បាប់ជាការសំដៅនូវយុត្តិធម៌ព្រមទាំងគោលការណ៍ណែនាំដែលថ្នាក់ជាតិបានដាក់ចុះ ប្ដេជ្ញាគោរព និងអនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា គោរព និងអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់។

 

សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវប្រមូលផ្តុំយកចិត្តទុកដាក់ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសសំខាន់ៗចំនួន៣ បទល្មើសទី១ បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសលួច ឆក់ ប្លន់ ពិសេស សកម្មភាពប្លន់ប្រដាប់អាវុធ ដែលមួយរយះចុងក្រោយនេះ បានកើតឡើងនៅខេត្តមួយចំនួន និងនៅរាជធានីភ្នំពេញ។ សម្ដេចបានជំរុញដល់សមត្ថកិច្ចដែលពាក់ព័ន្ធទាំងអស់ ត្រូវដកខ្លួនឲ្យឆ្ងាយពីបទល្មើស នោះការបង្ក្រាបបទល្មើសនានា មានបទល្មើសព្រៃឈើ និងគ្រឿងញៀន នឹងមានប្រសិទ្ធភាព៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់