សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី “ការ​ជំរុញ​កំណែទម្រង់​អភិបាលកិច្ច​ល្អ​សម្រាប់​មន្ត្រីរាជការ​ជាន់​ខ្ពស់”

ភ្នំពេញ ៣ វិច្ឆិកា ២០១៦៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការជំរុញកំណែទម្រង់អភិបាលកិច្ចល្អសម្រាប់មន្ត្រីរាជការជាន់ខ្ពស់” នៅសណ្ឋាគារសុខា នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានវត្តមានចូលរួមពីអគ្គលេខាធិការ អគ្គនាយក អគ្គាធិការ តាមក្រសួង ស្ថាប័ន និងអភិបាលរាជធានី ខេត្ត ប្រមាណ៣០០នាក់។

មានប្រសាសន៍បើកវគ្គបណ្ដុះបណ្ដាល សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងមុខងារសាធារណៈដែលបានសហការផ្ដួចផ្ដើមរៀបចំឲ្យមានសិក្ខាសាលានេះឡើងសម្រាប់ផ្ដល់ឱកាសឲ្យមន្ត្រីជាន់ខ្ពស់នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមគ្នាឈ្វេងយល់ និងពិភាក្សា ផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក លើប្រធានបទសំខាន់ៗពាក់ព័ន្ធកំណែទម្រង់ស្នូលទាំងបី [កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ] របស់រាជរដ្ឋាភិបាល សំដៅជំរុញដំណើរការកំណែទម្រង់ឱ្យមានភាពប្រទាក់ក្រឡាគ្នា មានសុខដុមនីយកម្មជាមួយគ្នា និងឈានទៅសម្រេចបានគោលដៅរួម គឺលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃសេវាសាធារណៈ និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយលក្ខណៈឆ្លើយតប និងមាននិរន្តរភាព។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍រំលឹកដល់សិក្ខាកាមពីអនុសាសន៍ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជុំវិញការកែទម្រង់ថា «កម្ពុជាពុំមានជម្រើសណាក្រៅពីការធ្វើការកែទម្រង់នោះឡើយ។ បើយើងខិតខំកែទម្រង់ នោះយើងនឹងរស់។ ផ្ទុយមកវិញ បើយើងមិនកែទម្រង់ នោះយើងនឹងស្លាប»។ ជារឿយៗសម្តេចតេជោ នាយករដ្ឋមន្ត្រីតែងតែក្រើនរំលឹកដាស់តឿនយើងទាំងអស់គ្នាអំពីទស្សនវិស័យនេះ៕ NCDDs

រូបភាព៖ ក្រសួងមុខងារសាធារណៈ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់