សម្តេច​ក្រឡាហោម ស ខេង ​ដឹកនាំ​គណៈ​ប្រតិភូ​កម្ពុជា​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ស្វីស

ភ្នំពេញ ២០ មិថុនា ២០១៦៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានចេញទៅបំពេញទស្សនកិច្ចនៅប្រទេសស្វីស ក្នុងគោលបំណង ដើម្បីស្វែងយល់ពីដំណើរ ការអនុវត្តប្រជាធិបតេយ្យ និង ការគ្រប់គ្រងបែងចែកអំណាចរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅក្នុងប្រទេសស្វីស។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង ទៅកាន់ប្រទេសស្វីសនេះ គឺដើម្បីសិក្សាស្វែងយល់ដកស្រង់បទពិសោធន៍ស៊ីជម្រៅពីការអនុវត្តប្រព័ន្ធសភា និងប្រព័ន្ធបោះឆ្នោតរបស់ប្រទេសស្វីស តាមរយៈការជួបជាមួយតំណាងរដ្ឋបាលទាំងពីរកម្រិតរបស់ស្វីសរួមមាន៖ កម្រិតក្រុង កម្រិតខេត្ត និង កម្រិតសហព័ន្ធរួមនិងជួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសស្វីស។

សេចក្តីប្រកាសព័ត៌មានដដែលបានបន្ដថា សម្តេចក្រឡាហោម ស ខេង បានចេញដំណើរពីព្រលាន យន្តហោះអន្តរជាតិភ្នំពេញ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២០ មិថុនានេះ ទៅកាន់ប្រទេស ស្វីស គឺមានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦។

ជាមួយគ្នានេះ ដំណើរទស្សនកិច្ចរបស់សម្ដេចក្រឡាហោម និងគណៈប្រតិភូ ក៏នឹងមានការស្នើ ឱ្យមានការរៀបចំការពិភាក្សាពិសេស ផ្តោតទៅលើវិមជ្ឈការ ការងារអប់រំ និងវិមជ្ឈការសារពើពន្ធ ក្នុងគោលបំណងផ្តល់ជាធាតុចូលសំខាន់ៗ ដែលជាប្រយោជន៍សម្រាប់គម្រោងផែនការវិមជ្ឈការសេវា សាធារណៈរបស់កម្ពុជាដែលជាសមាសភាគសំខាន់មួយនៃកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិ បតេយ្យនៅថ្នាក់ក្រោមជាតិ។

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់