សម្តេចក្រឡាហោម ស ខេង ​ជំរុញ​ការផ្ទេរ​សិទ្ធ​អំណាច​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ដើម្បី​កំណែទម្រង់​វិមជ្ឈការ​ និង​វិសហ​មជ្ឈការ

កំពង់ស្ពឺ ១៦ សីហា ២០១៦៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានជំរុញដល់ក្រសួង ស្ថាប័ននានា ត្រូវតែធ្វើការផ្ទេរសិទ្ធអំណាចឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីប្រសិទ្ធភាពការងារ។

កំពង់ស្ពឺ ១៦ សីហា ២០១៦៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានជំរុញដល់ក្រសួង ស្ថាប័ននានា ត្រូវតែធ្វើការផ្ទេរសិទ្ធអំណាចឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីប្រសិទ្ធភាពការងារ។

 

សម្ដេចក្រឡាហោមបានថ្លែងបែបនេះ ក្នុងដំណើរទស្សនកិច្ច ដើម្បីស្វែងយល់ពីដំណើរការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅសាលាស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ។

 

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា  ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងតំបន់ឱ្យមានប្រសិទ្ធភាពខ្ពស់ គោលជំហររបស់រាជរដ្ឋាភិបាលចំពោះកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិសំខាន់ៗ៖ ទី១-រាជរដ្ឋាភិបាល នឹងផ្ទេរមុនងារ សំខាន់ៗមួយចំនួនមកថ្នាក់ក្រោមជាតិឱ្យកាន់តែច្រើន ពិសេសនៅថ្នាក់ក្រុង ស្រុក ដូចជាការងារអប់រំ សុខាភិបាល សង្គមកិច្ច កសិកម្ម បរិស្ថាន អភិវឌ្ឍន៍ជនបទ សាធារណការ…។ ល ។

 

សម្ដេច បានលើកឧទាហរណ៍ថា ក្រុង ស្រុក នឹងគ្រប់គ្រងសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិស័យគាំទ្រក្នុងវិស័យ អប់រំផ្សេងៗទៀត ក្នុងនោះស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់របស់រដ្ឋបាលខេត្ត ក្រុង ស្រុកតែម្តង  និងអាចនិយាយបានម្យ៉ាងទៀតថា  រដ្ឋមន្ត្រីក្រសួងអប់រំ ត្រូវធ្វើការជាមួយគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងមន្ត្រីជំនាញរបស់ខ្លួនផង ដែលពីមុនក្រសួងធ្វើការផ្ទាល់តែជាមួយមន្ទីរចំណុះសាមី អង្គភាពរបស់ខ្លួនប៉ុណ្ណោះ ,ទី២-ការផ្ទេរធនធានទាំងមនុស្ស និងថវិកាកាន់តែច្រើនជាងមុនដល់ថ្នាក់ខេត្ត ក្រុង ស្រុក ដើម្បីបម្រើប្រយោជន៍ជួនប្រជាពលរដ្ឋ ,ទី៣-នៅពេលបើកច្រកចេញចូលតែមួយដំណើរការ សូមឱ្យរដ្ឋបាលស្រុក ពិនិត្យមន្ត្រីរបស់ខ្លួន ត្រូវពង្រឹងសមត្ថភាព និងប្រព័ន្ធការងារឱ្យបានល្អប្រសើរ ,ទី៤-ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពកាន់ប្រសើរ ដើម្បីសន្តិសុខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានតែម្តង។

 

ក្នុងឱកាសដំណើរទស្សនកិច្ចស្វែងយល់ការងារមួយចំនួនមុននឹង រដ្ឋបាល ស្រុកឧដុង្គបើកដំណើរច្រកចេញចូលតែមួយ សម្រាប់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះមានការចូលរួមពីអាជ្ញាធរខេត្តខេត្ត ប្រធានក្រុមប្រឹក្សា មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទយ៉ាងច្រើនកុះករផងដែរ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រអគ្គនាយកដ្ឋានទូរទស្សន៍ និងវិទ្យុបាយ័ន

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់