សម្ដេច​ក្រឡាហោម ដឹកនាំ​គណៈប្រតិភូ​ ស្វែង​​យល់​​ដំណើរ​ការ​កំណែទម្រង់​​រដ្ឋបាល​ស្រុក​គងពិសី

កំពង់ស្ពឺ ១៨ សីហា ២០១៦៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ បានដឹកនាំគណៈប្រតិភូមកពីក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការស្វែងយល់ពីដំណើរការកំណែទម្រង់រដ្ឋបាលស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

កំពង់ស្ពឺ ១៨ សីហា ២០១៦៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ បានដឹកនាំគណៈប្រតិភូមកពីក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការស្វែងយល់ពីដំណើរការកំណែទម្រង់រដ្ឋបាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

 

មានប្រសាសន៍ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្ត និងស្រុក នៅសាលាស្រុកគងពិសី សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ការផ្ទេរមុខងារ និងធនធាន ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាកត្តាសំខាន់នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងគោលបំណងបង្ខិតសេវាឱ្យទៅកៀកជិតប្រជាពលរដ្ឋ លើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការផ្តល់សេវា។

 

ជាថ្មីម្តងទៀត សម្ដេចក្រឡាហោម បានជម្រាបដល់ក្រសួង ស្ថាប័ន កុំមានការស្ទាក់ស្ទើរក្នុងការផ្ទេរសិទ្ធិអំណាច ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិបន្តទៀត។

 

សម្ដេចមានប្រសាសន៍បន្តទៀតថា នៅថ្ងៃខាងមុខរាជរដ្ឋាភិបាល នឹងផ្ទេរមុនងារសំខាន់ៗកាន់តែច្រើនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រោះថាក្រុង ស្រុកជារដ្ឋបាលដែលសាកសមបំផុតក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ។ ដូច្នេះរដ្ឋបាលខ្លួនឯងត្រូវពង្រឹងសមត្ថភាព និងមានការទទួលខុសត្រូវខ្ពស់ដើម្បីអនុវត្តតួនាទី ភារកិច្ចឱ្យមានប្រសិទ្ធភាពខ្ពស់បម្រើប្រយោជន៍ប្រជាពលរដ្ឋ ពិសេសបង្ខិតការផ្ដល់សេវាឱ្យខិតជិតប្រជាពលរដ្ឋ និង ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់