សម្តេច​ក្រឡាហោម ស ខេង ព្រមាន​ធ្ងន់ៗ​ ចំពោះ​អាជ្ញាធរ​ ខេត្តព្រះសីហនុ ក្នុងរឿងរំលោភដី នៅបឹងព្រែកទប់ និងការនេសាទ លើលំហសមុទ្រកម្ពុជា

ព្រះសីហនុ ៧ កញ្ញា ២០១៥៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានធ្ងន់ៗ ចំពោះអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធជាច្រើន ដោយផ្តោតលើបញ្ហាសំខាន់ៗចំនួន៥ មានដូចខាងក្រោម៖

ព្រះសីហនុ ៧ កញ្ញា ២០១៥៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានធ្ងន់ៗ ចំពោះអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធជាច្រើន ដោយផ្តោតលើបញ្ហាសំខាន់ៗចំនួន៥ មានដូចខាងក្រោម៖

ទី១-សម្តេចក្រឡាហោម បានព្រមានធ្ងន់ៗ ចំពោះអាជ្ញាធរ និងអ្នកពាក់ព័ន្ធ បឹងព្រែកទប់ ប្រភពទឹកស្អាត និងតំបន់ក្បាលឆាយ ឲ្យដកខ្លួនចេញជាបន្ទាន់ មុននឹងអនុវត្តន៍ច្បាប់។
ទី២-រឿងលំហរសមុទ្រ ពាក់ព័ន្ធនឹងទូកនេសាទបរទេស ត្រូវបញ្ឈប់។
ទី៣-ស្តីពីសុវត្ថិភាពសង្គម ក្នុងក្រុងព្រះសីហនុ ឲ្យបានល្អ ដើម្បីធានាបាននូវវិស័យទេសចរណ៍។
ទី៤- ពាក់ព័ន្ធនឹងជនជាតិរុស្សី ប៉ូលំស្គី ដែលបានបណ្តេញពីកម្ពុជា កន្លងទៅថ្មីៗនេះ ត្រូវប្រមែប្រមូលវត្ថុតាង យកមករក្សាទុក ឲ្យបានល្អ។
ទី៥-រឿងផែនទីកម្ពុជា វៀតណាម។

ការព្រមានដូចខាងលើនេះ របស់សម្តេចក្រឡាហោម បានធ្វើឡើង នៅព្រឹកថ្ងៃទី៧ កញ្ញានេះ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់លោក យន្ត មីន ជាអភិបាលខេត្តព្រះសីហនុ៕V/S

 

ដកស្រង់ចេញពី គេទំព័រ CEN: http://www.cen.com.kh/local/01982120

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់