នាយករដ្ឋមន្ត្រីស្តីទី សម្តេចក្រឡោម ស ខេង អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់រដ្ឋបាលខេត្តកណ្តាល

កណ្តាល ១៧ កុម្ភៈ ២០១៦៖ នាយករដ្ឋមន្ត្រីស្តីទី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈនេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅសំរាប់ឆ្នាំ២០១៦…

កណ្តាល ១៧ កុម្ភៈ ២០១៦៖ នាយករដ្ឋមន្ត្រីស្តីទី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈនេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅសំរាប់ឆ្នាំ២០១៦ របស់រដ្ឋបាលខេត្តកណ្តាល។

ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីបណ្តា ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងប្រធាននាយកដ្ឋាន និងមន្ត្រីរាជការយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានសំដែងនូវការកោតសរសើរ ចំពោះសមិទ្ធផលការងាររបស់រដ្ឋបាលខេត្តកណ្តាល និងបានផ្តាំផ្ញើរដល់មន្ត្រីរាជការទាំងអស់ខិតខំយកចិត្តទុកដាក់បន្ថែមទៀតដល់ការអនុវត្តផែន ការយុទ្ធសាស្ត្រ០៥ឆ្នាំរបស់ខ្លួន ប្រកបដោយគុណភាព និងសមត្ថភាពល្អប្រសើរ៕

 

ប្រភពៈ Fresh News

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់