សម្តេចក្រឡាហោ ស ខេង ចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា ឡាវ

ស្ទឹងត្រែង ២៣ មីនា ២០១៦៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចក្រឡាហោ ស ខេង តំណាងដ៏ ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃ ព្រះរាជណាចក្រកម្ពុជា

ស្ទឹងត្រែង ២៣ មីនា ២០១៦៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចក្រឡាហោ ស ខេង តំណាងដ៏ ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃ ព្រះរាជណាចក្រកម្ពុជា និងមានវត្តមានឯកឧត្តម ជា សុផារ៉ា ឯកឧត្តម ម៉ម ប៊ុនហេង ឯកឧត្តម អ៊ុក រ៉ាប៊ុន ឯកឧត្តម សាយ សំអាល ឯកឧត្តម ហង់ ជូនណារ៉ុង ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ុល សារឿន ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម និង មានឯកឧត្តមនាយឧត្តមសេនីយ៍ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយ អគ្គនាយរងនៃក្រសួងនានាជាច្រើនរូប អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា ឡាវ និងសួរសុខទុក្ខកងកម្លាំងវិស្វកម្មក្រសួងការពារជាតិ នៅចំណុចទីតាំងបង្គោលព្រំដែន០៤៩ ការដ្ឋានលេខ៧១៧ នៅខេត្តស្ទឹងត្រែង និងបានចែកអំណោយជាច្រើនមុខ និងថវិកាជូនកងកម្លំាង វិស្វកម្ម និងសមត្ថកិច្ចការពារព្រំដែន។

ទន្ទឹមនឹងនេះសមាសភាពចូលរួមមានឯកឧត្តម ញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្តរួមទាំងឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមេបញ្ជាការកំលាំងទាំងបី៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់