សម្តេចតេជោ ឲ្យខិតខំធ្វើការផ្ទេរមុខងារ និងធនធានទៅថ្នាក់ក្រោមជាតិក្នុងឆ្នាំ២០១៦

ភ្នំពេញ ២៥ កុម្ភៈ ២០១៦៖ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធឲ្យខិតខំប្រឹងប្រែងកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងឆ្នាំ២០១៦ ទៅលើការផ្ទេរមុខងារនិងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្ខិតសេវា និងការអភិវឌ្ឍមូលដ្ឋានឲ្យបានដល់ដៃប្រជាពលរដ្ឋ…

ភ្នំពេញ ២៥ កុម្ភៈ ២០១៦៖ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធឲ្យខិតខំប្រឹងប្រែងកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងឆ្នាំ២០១៦ ទៅលើការផ្ទេរមុខងារនិងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្ខិតសេវា និងការអភិវឌ្ឍមូលដ្ឋានឲ្យបានដល់ដៃប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជីវភាពរស់នៅរបស់ប្រជាជននៅតាមមូលដ្ឋាន។

សម្តេចថ្លែងបែបនេះ ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៥ និងលើកទិសដៅឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ ថ្ងៃទី២៥ កុម្ភៈ ២០១៦។
សម្តេចបន្តថា ការផ្ទេរមុខងារត្រូវផ្សារភ្ជាប់ជាមួយធនធាន សមត្ថភាព និងភាពជាម្ចាស់ក្នុងការចាត់ចែង អនុវត្តមុខងារ និងធនធានដែលផ្ទេរពីក្រសួងស្ថាប័នឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់