សម្តេចតេជោអបអរសាទរចំពោះសមិទ្ធផលឆ្នាំ២០១៤

ភ្នំពេញ ២ មករា ២០១៥៖ ដោយបានបង្ហាញថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មានសេចក្តីរីករាយ ក្នុងការចូលរួម ការប្រារព្ធ ពិធីបុណ្យចូលឆ្នាំសកល២០១៥ជាមួយ នឹងពិភពលោក ទាំងមូល សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន សម្តែងនូវការអបអរសាទរ ចំពោះសមិទ្ធផលនានា ដែលសម្រេច បានតាម រយៈការខិតខំ ប្រឹងប្រែង របស់គ្រប់ភាគី ពាក់ព័ន្ធទាំងរដ្ឋ និងឯកជននោះ។

ភ្នំពេញ ២ មករា ២០១៥៖ ដោយបានបង្ហាញថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាមានសេចក្តីរីករាយ ក្នុងការចូលរួមការប្រារព្ធពិធីបុណ្យចូលឆ្នាំសកល២០១៥ជាមួយនឹងពិភពលោកទាំងមូល សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន សម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលនានា ដែលសម្រេច បានតាមរយៈការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋ និងឯកជននោះ។

នៅក្នុងសារលិខិតចុះថ្ងៃទី២៩ធ្នូសម្តេចតេជោ ហ៊ុន សែន បានបានលើកឡើងថា ក្នុងឆ្នាំ២០១៤ដែលនឹងកន្លងផុតទៅនាពេលបន្តិចទៀតនេះ រាជរដ្ឋាភិបាលកម្ពុជាមានមោទនភាព ដោយបានអនុវត្តន៍ និងសម្រេចបានប្រកបដោយជោគជ័យនូវសមិទ្ធផលធំៗជាច្រើនជូនជាតិ និងប្រជាជនដោយរក្សាបាននូវសុខសន្តិភាព ស្ថិរ ភាពសណ្តាប់ធ្នាប់សង្គម ស្ថិរភាពហិរញ្ញវត្ថុ និងលំនឹងម៉ាក្រូសេដ្ឋ កិច្ចល្អប្រសើរ ។ សម្តេចមានប្រសាសន៍ថា កម្ពុជាត្រូវពិភពលោកវាយតម្លៃថាជាប្រទេសទី១១លើពិភពលោក ដែលសម្រេចបានកំ ណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ និងជាប្រ ទេសទី៥ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ដែលអាចសម្រេច បាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ព្រមទាំងស្ថិតនៅក្នុងចំ ណាត់ថ្នាក់ទី១នៅអាស៊ីប៉ាស៊ីហ្វិក ដែលសម្រេចបាននូវវឌ្ឍនភាព ល្អក្នុងការកែលម្អសូចនាករផ្នែកសង្គមកិច្ច ពិសេសការកាត់បន្ថយភាពក្រីក្រក្នុងអត្រាជាង១ភាគរយក្នុង១ឆ្នាំ ដែលបច្ចុប្បន្នអត្រានៃ ភាពក្រីក្រនៅកម្ពុជានៅសល់ក្រោម១៨ភាគរយ។

សម្តេចតេជោបានកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ២០១០ដល់ឆ្នាំ២០១៣ សេដ្ឋកិច្ចកម្ពុជាមានកំណើនមធ្យមប្រចាំឆ្នាំ៧ភាគរយ ហើយសម្រាប់ឆ្នាំ២០១៤ តាមការប៉ាន់ស្មានកំណើនសេដ្ឋកិច្ចកម្ពុជាអាច សម្រេចបានក្នុងរង្វង់៧ភាគរយ ក្នុងនោះវិស័យឧស្សាហកម្មមានកំណើន៩,៦ភាគរយ វិស័យសេវាមានកំណើន៧,៥ភាគរយ និងវិស័យកសិកម្មមានកំណើន២,៦ ភាគរយ ។ តាមការព្យាករណ៍នៅឆ្នាំ២០១៥កម្ពុជានៅតែអាចសម្រេចបានកំណើនក្នុងរង្វង់៧ភាគរយទៀត ។

សម្តេចបានថ្លែងក្នុងសារលិខិតថា ឈរលើមូលដ្ឋាននៃកំ ណើននេះ ផលិតផលក្នុងស្រុកសរុបគិតជាមធ្យមសម្រាប់មនុស្ស ម្នាក់បានកើនពី៧៦០ដុល្លារនៅឆ្នាំ២០០៨ ដល់១១៣០ដុល្លារនៅឆ្នាំ២០១៤នេះ ដែលធ្វើឱ្យកម្ពុជាអាចនឹងចេញផុតពីប្រទេសមានចំ ណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងពេលដ៏ខ្លីខាងមុខនេះ ។ លើមូលដ្ឋាននៃភាពជោគជ័យឆ្នាំចាស់ផ្លាស់ចូល ឆ្នាំថ្មីខាងមុខនេះ រាជរដ្ឋាភិបាលនៅតែបន្តខិតខំថែរក្សាការពារ សន្តិ ភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គមឱ្យបានកាន់តែរឹងមាំ ដើម្បីធានា ដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវជា មួយនឹងការបន្តកាត់បន្ថយភាពក្រីក្រ ដោយធ្វើយ៉ាងណាឱ្យប្រជា ពលរដ្ឋបានទទួលផលប្រយោជន៍ ប្រកបដោយសមធម៌ផ្តើមចេញពីការអភិវឌ្ឍសង្គមជាតិ ។

សម្តេច ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តការយកចិត្តទុកដាក់លើមូលដ្ឋានគ្រឹះនៃកំណើន ដែលជាសសរទ្រូងដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា រួមមានវិស័យកសិកម្ម វិស័យឧស្សាហ កម្មកាត់ដេរ វិស័យទេសចរណ៍ និងវិស័យសំណង់ ។ ក្នុងន័យនេះយើងផ្តោតសំខាន់លើការងារអាទិភាព ដូចជាការអភិវឌ្ឍធនធាន មនុស្ស ពិសេសការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដល់យុវជនការបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការសម្រួលពាណិជ្ជកម្មការពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័នរដ្ឋ និងការពង្រីកប្រ ព័ន្ធធារាសាស្ត្រតូចធំជាដើម។

សម្តេចបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងជន រួមជាតិ មេត្តាជួយបន្តគាំទ្រកម្មវិធីគោលនយោបាយយុទ្ធសាស្ត្រចតុ កោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ដោយឈរលើគោល ការណ៍សាមគ្គីភាពឯកភាពជាតិ និងតម្កល់ផលប្រយោជន៍ជាតិ និងប្រជា ជនជាធំស្រមបតាមឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ។សម្តេចក៏បានអញ្ជើញដល់ភ្ញៀវអន្តរជាតិពីគ្រប់ទិសទី មកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា ហើយបានអំពាវនាវដល់ជនរួមជាតិឱ្យចូលរួមគាំទ្រសកម្មភាពទេសចរណ៍ ដោយអញ្ជើញដំណើរកម្សាន្តទស្សនាតំបន់ទេសចរណ៍នានានៅទូទាំងប្រទេស ដើម្បីចូលរួមចំ ណែកជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ជំរុញសេដ្ឋកិច្ចផ្ទៃក្នុងផងនិងបង្កើនការស្រឡាញ់ជាតិមាតុភូមិ សាមគ្គីភាព មិត្តភាព និងចែក រំលែកផលប្រយោជន៍ជូនដល់ប្រជាជន នៅមូលដ្ឋានផងជាពិសេសចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ៕

ដោយ ជ័យ ភូមិពល AKP (30-12-2014)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់