វគ្គផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព នៅឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្ត​កំពង់ឆ្នាំ​ង

កំពង់ឆ្នាំង ៤ មេសា ២០១៤៖ វគ្គផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៤ នៅវត្តគោលមាស…

កំពង់ឆ្នាំង ៤ មេសា ២០១៤៖ វគ្គផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៤ នៅវត្តគោលមាស ភូមិស្វាយជ្រំចាស់  ឃុំស្វាយជ្រំ ។

វគ្គផ្សព្វផ្សាយនេះមានការចូលរួមពី លោក អ៊ុក កីឡា នាយករងរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង មន្ត្រីនគរបាលនៅមូលដ្ឋាន និងមានការចូលរួមពីប្រជាពលរដ្ឋ សរុប ១១៥នាក់ (ស្រី ៨៥នាក់)។

វគ្គផ្សព្វផ្សាយនេះជាផ្នែកមួយនៃ គម្រោងភាពជាដៃគូសម្រាប់ជំនួយយុត្តិធម៌សហគមន៍នៅកម្ពុជា (CCJAP) ដែលជាគម្រោងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសអូស្ត្រាលី ដើម្បីចូលរួមចំណែកកសាងសហគមន៍មួយ ដែលមានសុខសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅដោយភាពសុខដុមរមនា ក្សេមក្សាន្ត ប្រកបមុខរបរចិញ្ចឹមជីវិតដោយគ្មានការរាំងស្ទះ ស្របតាមគោលការណ៍ទាំង៩ចំណុចនៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ (រូបភាព ៖ ក្រុមការងារគម្រោង CCJAP ខេត្តកំពង់ឆ្នាំង)

ដកស្រង់ចេញពីគេហទំព័រខេត្តកំពង់ឆ្នាំងៈ http://administration.kch.ncdd.gov.kh/?p=1458

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់