អាជ្ញាធរខេត្តជំរុញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព

កំពង់ចាម ១៧ កក្កដា ២០១៥៖ យើងត្រូវតែបន្ដការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ហើយ ត្រូវតែលប់បំបាត់នូវចំណុចអសកម្មទាំង៩យ៉ាង នៃគោលនយោបាយភូមិឃុំ មាន សុវត្ថិភាព-នេះជាប្រសាសន៍របស់ឯកឧត្តម លន់ លឹមថៃ អភិបាលខេត្តកំពង់ចាមបានថ្លែងក្នុងពិធីបិទ…

កំពង់ចាម ១៧ កក្កដា ២០១៥៖ យើងត្រូវតែបន្ដការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ហើយ ត្រូវតែលប់បំបាត់នូវចំណុចអសកម្មទាំង៩យ៉ាង នៃគោលនយោបាយភូមិឃុំ មាន សុវត្ថិភាព-នេះជាប្រសាសន៍របស់ឯកឧត្តម លន់ លឹមថៃ អភិបាលខេត្តកំពង់ចាមបានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុប ការងារឆមាសទី១ និងលើកទិស ដៅឆមាសទី២របស់រដ្ឋបាលសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៥។

ឯកឧត្តម លន់ លឹមថៃ បានមានប្រសាសន៍ថា ឆមាសទី១នេះ គឺជាដំណាក់កាលសំខាន់ ដែលខេត្តឈាន ឆ្ពោះទៅការប្រារព្ធពិធីបុណ្យទន្លេដែលប្រព្រឹត្តិទៅនៅខែមីនា ឆ្នាំ២០១៦ ខាងមុខ និងឆ្នាំ២០១៧ គឺជាការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ កត្តាសំខាន់គឺត្រូវតែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សង្គមបានល្អ។ ដើម្បីធានាបាននូវសន្ដិសុខសង្គមនោះ គឺយើងត្រូវតែបន្ដអនុវត្តន៍គោល នយោបាយភូមិឃុំមាន សុវត្ថិភាព ដែលជាបញ្ហាគន្លឹះដែលធានាបាននូវសុខសន្ដិភាពជូនមូលដ្ឋាន។ ត្រូវតែលុបបំបាត់នូវចំណុចអសកម្មទាំង ៩យ៉ាង នៃ គោលនយោបាយភូមិឃុំមានសុវត្ថិភាព។

ឯកឧត្តម លន់ លឹមថៃ បានបញ្ជាក់ថា តាមរបាយការណ៍សណ្ដាប់ធ្នាប់សាធារណៈក្នុងឆមាសទី១ បទល្មើស មានការកើនឡើង ហើយការបង្ក្រាបក៏យើង សម្រេចបានលទ្ធផលគួរជាទីគាប់ចិត្តដែរ។ ដើម្បីធានាបាននូវ សន្ដិសុខសាធារណៈ គឺយើងបន្ដអនុវត្តន៍នូវគោលនយោបាលភូមិឃុំមានសុវត្ថិភាពដែលអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ក្នុងមូលដ្ឋានត្រូវបន្ដអនុវត្តន៍ និងលុបបំបាត់នូវចំណុចអសកម្មទាំង៩យ៉ាងរបស់គោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពឱ្យបានជាស្ថាពរ ដើម្បីសេចក្ដីសុខជូនដល់ប្រជាពលរដ្ឋយើង ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា បញ្ហាសន្ដិសុខមិនល្អនៅតាមមូលដ្ឋានវាបានជះឥទ្ធិលពលមិនល្អដល់ សតិអារម្មណ៍របស់ប្រជាពលរដ្ឋយើង ដោយការរស់នៅមានភាពមិនបានស្ងប់ស្ងៀម ភ័យព្រួយខ្លាច ដោយ អសន្ដិសុខ ដោយសកម្មភាពចោរលួចឆក់ប្លន់ និងមានបញ្ហាគ្រឿងញៀន ហើយបាត់ជំនឿទុកចិត្តលើសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានរហូត អស់ជំនឿលើការដឹកនាំរបស់ រាជរដ្ឋាភិបាល ធ្វើឱ្យមានការបាត់បង់ក្នុងការគាំទ្រពីប្រជាពលរដ្ឋចំពោះប្រមុខដឹកនាំ។ ដូចនេះអាជ្ញាធរគ្រប់មូលដ្ឋាន ត្រូវតែអនុវត្តន៍គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព និងលុបបំបាត់ចំពោះ ភាពអសកម្មទាំង៩យ៉ាង នៃ ចំណុចគោលនយោបាយភូមិឃុំមានសុវត្ថិភាពនេះ។

ឯកឧត្តម លន់ លឹមថៃ ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ ថ្នាក់ត្រូវអប់រំផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យអនុវត្តន៍ និងគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា ព្រោះច្បាប់ ចរាចរណ៍ថ្មីមានការផាក ពិន័យខ្ពស់ និងអនុវត្តន៍នៅដើមឆ្នាំ២០១៦ខាងមុខ និងជំរុញឱ្យប្រជាពលរដ្ឋត្រូវ ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីឱ្យបានគ្រប់ៗគ្នា ដើម្បីទុកជាឯកសារ សម្គាល់អត្តសញ្ញាណ របស់ខ្លួនក្នុងផ្លូវច្បាប់ និងសម្រាប់ធ្វើការចុះឈ្មោះ និង បោះឆ្នោតនាពេលខាងមុខ៕

 

ប្រភពៈ AKP ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់