វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តគោលនយោបាយសុវត្ថិភាពដីធ្លី បរិស្ថាន និងជនជាតិដើមភាគតិច

ព្រះវិហារ ២៩ មេសា ២០១៤៖ កាលពីថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០១៤ វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តគោលនយោបាយសុវត្ថិភាពដីធ្លី បរិស្ថាន និងជនជាតិដើមភាគតិច ត្រូវបានរៀបចំឡើង…

ព្រះវិហារ ២៩ មេសា ២០១៤៖ កាលពីថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០១៤ វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តគោលនយោបាយសុវត្ថិភាពដីធ្លី បរិស្ថាន និងជនជាតិដើមភាគតិច ត្រូវបានរៀបចំឡើងនៅសាលាខេត្តព្រះវិហារ ក្រោមការសម្របសម្រួល របស់ទីចាត់ការផែនការ និងវិនិយោគ ស្របតាមផែនការសកម្មភាព និងថវិកានៃសេចក្តីសម្រេចរួមរបស់រដ្ឋបាលខេត្ត ឆ្នាំ២០១៤  និង គាំទ្របច្ចេកទេសដោយទីប្រឹក្សាអភិវឌ្ឍន៍សមត្ថភាពថ្នាក់ខេត្ត។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងរំលឹកឡើងវិញ និងបន្តពង្រឹងសមត្ថភាព និងពង្រីកបទពិសោធន៍ដល់មន្រ្តីពាក់ព័ន្ធដើម្បីគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់ក្នុងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ឲ្យទទួលបាននូវលទ្ធផលល្អ និងប្រកបដោយប្រសិទ្ធភាព។

អ្នកចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន មន្រ្តីហេដ្ឋារចនាសម្ព័ន្ធ មន្រ្តីបច្ចេកទេសគាំទ្រឃុំ     សង្កាត់
មន្រ្តីការិយាល័យផែនការ និងគាំទ្រឃុំ ទីប្រឹក្សាក្រុង
ស្រុក មន្រ្តីទីចាត់ការផែនការ និងវិនិយោគ និងមន្រ្តីពាក់ព័ន្ធផ្សេងទៀត សរុបចំនួន៤៥នាក់ (ស្រី៨នាក់)។

សិក្ខាកាមបានរៀនសូត្រនូវគោលនយោបាយសុវត្ថិភាព ដំណើរការនៃការរៀបចំគម្រោង ការសិក្សាលទ្ធភាព និងការរៀបចំរបាយការណ៍។

លើសពីនេះ សិក្ខាកាមទាំងអស់បានផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកយ៉ាងផុលផុសលើ
បញ្ហាប្រឈម និងដំណោះស្រាយប្រកបដោយបរិយាកាសរីករាយ និងការចូលរួម។

វគ្គបណ្តុះបណ្តាលនះក៏បានបញ្ចូលផងដែរនូវវិធីសាស្រ្តតាមបែប ចូលរួម និងមានល្បែងថាមពល សំដៅបង្កើតបរិយាកាសរីករាយ និងបង្កើនថាមពលដល់សិក្ខាកាម ដែលធ្វើឲ្យដំណើរការវគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅប្រកបដោយថាមពល និងការចូលរួម។

ជាលទ្ធផលបង្ហាញថា សិក្ខាកាមទាំងអស់មានចំណេះដឹង និងបទពិសោធន៍កើនឡើង ហើយអាចយកចំណេះដឹង និងបទពិសោធន៍ទាំងនេះទៅបន្តជួយគាំទ្រឃុំ សង្កាត់ ក្នុងការរៀបចំគម្រោងហេដ្ឋារចនាសម្ព័ន្ធឲ្យសមស្របទៅតាមគោលការណ៍ និងនិតិវិធី ប្រកបដោយប្រសិទ្ធភាព៕ អត្ថបទ៖ លោក ជាម មុនី ទីប្រឹក្សាអភិវឌ្ឍន៍សមត្ថភាពថ្នាក់ខេត្ត

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់