គម្រោង​កិច្ច​ការពារ​បរិស្ថាន ដីធ្លី និង​ជនជាតិ​ដើម​ភាគតិច​នៃ​ការ​អនុវត្ត​គម្រោង​មូលនិធិ​ឃុំ សង្កាត់ បើក​កិច្ច​ប្រជុំ​ប្រចាំ​ឆមាស​ទី១ ឆ្នាំ​២០១៤

ភ្នំពេញ ២៧ មិថុនា ២០១៤៖ ក្រុមការងារគម្រោងកិច្ចការពារបរិស្ថាន ដីធ្លី និងជនជាតិដើម ភាគតិចនៃការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ (Safeguard) នៃលេខាធិការដ្ឋាន គ.ជ.អ.ប បានបើកកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០១៤នៅសាលប្រជុំក្រសួងមហាផ្ទៃ

 

ភ្នំពេញ ២៧ មិថុនា ២០១៤៖ ក្រុមការងារគម្រោងកិច្ចការពារបរិស្ថាន ដីធ្លី និងជនជាតិដើមភាគតិចនៃការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់

(Safeguard) នៃលេខាធិការដ្ឋាន គ.ជ.អ.ប បានបើកកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០១៤ រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៦-២៧ ខែមិថុនា ឆ្នាំ២០១៤

នៅសាលប្រជុំ ក្រសួងមហាផ្ទៃ ដើម្បីពិនិត្យមើលការរីកចម្រើន បញ្ហាប្រឈម និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០១៤។

 

កិច្ចប្រជុំនេះមានការចូលរួមពីនាយក នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការផែនការ និងវិនិយោគខេត្ត មន្រ្តីបង្គោល និងអ្នកពាក់ព័ន្ធក្នុងការអនុវត្ត

គម្រោង Safeguard ដែលអញ្ជើញមកពីទាំង២៤ ខេត្តដែលមានសមាជិកចូលរួមសរុបចំនួន៧៧នាក់ (ស្រ្តី៨រូប)។

 

ក្នុងសន្ទរកថាស្វាគមន៍បើកកិច្ចប្រជុំ លោកនី គឹមសាន ប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី

នៃលេខាធិការដ្ឋាន គ.ជ.អ.ប បានលើកឡើងពីសមិទ្ធផលចម្បងៗដែលគម្រោងបាន

សម្រេចបានតាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងក្រសួង ស្ថាប័ន ក្រុមការងារ មន្ត្រីពាក់ព័ន្ធ

ក្នុងការបំពេញការងារតាមផែនការសកម្មភាពកន្លងមក។ ជាពិសេសការចូលរួមយ៉ាងសកម្ម

ពីសំណាក់ក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋ។

 

លោកនី គឹមសាន បានបន្តទៀតថា ក្នុងឆមាសទីមួល ឆ្នាំ២០១៤នេះ ក្រុមការងារអនុវត្តគម្រោងSafeguardថ្នាក់ខេត្ត បានរៀបចំបញ្ជីគម្រោងមូលនិធិឃុំ

សង្កាត់ និងបានស្នើឡើងមានចំនួនសរុបចំនួន១.៦៦៥គម្រោង ដែលក្នុងនោះ តម្រូវការសិក្សាបរិស្ថានមានចំនួន៦៩៧ គម្រោង តម្រូវការសិក្សាដីធ្លី

ចំនួន៧៤៨គម្រោង និងតម្រូវការសិក្សាជនជាតិដើមភាគតិចចំនួន១០៥គម្រោង។  លើសពីនេះទៅទៀត ក្រុមការងារថ្នាក់ជាតិបានពិនិត្យនិង

ផ្ដល់យោបល់បច្ចេកទេសលើគម្រោងដែលត្រូវការសិក្សាបរិស្ថានបានចំនួន៩២គម្រោង គម្រោងសិក្សាដីធ្លីចំនួន៧៦ គម្រោង និងគម្រោងជនជាតិដើមភាគតិចចំនួន០៨គម្រោង។

 

លោកនី គឹមសាន បានស្នើឲ្យក្រុមការងារទាំងអស់ត្រូវយកចិត្តទុកដាក់ស្ដាប់បទបង្ហាញ និងចូលរួមពិភាក្សាឲ្យបានផុលផុស ព្រោះពេលត្រឡប់ទៅ

មូលដ្ឋានវិញនឹងត្រូវបន្តគាំទ្រសកម្មភាពសំខាន់ៗ និងតាមដាន ត្រួតពិនិត្យគម្រោងនៅក្នុងឆមាសទី២ ឆ្នាំ២០១៤ បន្តទៀតឲ្យទទួលបានលទ្ធផលល្អ។

 

បន្ទាប់មកអង្គសមាជិកនៃកិច្ចប្រជុំបានស្ដាប់បង្ហាញលើប្រធានបទសំខាន់ៗរួមមាន៖ (១). របាយការណ៍រីកចម្រើនប្រចាំឆមាសទី១ ឆ្នាំ២០១៤

(២). មេរៀន និងបទពិសោធន៍នៃការអនុវត្តកិច្ចការពារសុវត្ថិភាពក្នុងក្របខ័ណ្ឌគម្រោងមូលនិធិឃុំ សង្កាត់ (៣). របាយការណ៍រីកចម្រើនប្រចាំ

ឆមាសទី១ឆ្នាំ ២០១៤ របស់ខេត្តកំពង់ស្ពឺ (៤). របាយការណ៍រីកចម្រើនប្រចាំឆមាសទី១ ឆ្នាំ២០១៤ របស់ខេត្តកណ្ដាល និងបានបែងចែកក្រុមពិភាក្សា

ដើម្បីចែករំលែកបទពិសោធន៍ពីការអនុវត្តល្អ និងស្វែងរកបញ្ហាប្រឈមនានាដើម្បីរួមគ្នាធ្វើការដោះស្រាយ។

 

កិច្ចការពារសុវត្ថិភាព គឺជាឧបករណ៍សម្រាប់ការពារបរិស្ថាន សិទ្ធក្នុងការប្រើប្រាស់ដីធ្លី និងសិទ្ធរបស់ជនជាតិដើមភាគតិចដែលអាចរងឥទ្ធិពលពីការ

អនុវត្តគម្រោងមូលនិធិឃុំ សង្កាត់។ គោលដំណងសំខាន់នៃកិច្ចការពារសុវត្ថិភាព គឺការជៀសវាង ឬកាត់បន្ថយជាអប្បបរមា ឬក៏សម្រាលបន្ទុកនៃ

ផលប៉ះពាល់ជាអវិជ្ជមានដល់បរិស្ថាន ឬចំណាយសង្គមចំពោះភាគីទី៣ ឬពុំអើពើចំពោះក្រុមជនងាយរងគ្រោះដែលអាចទទួលរងឥទ្ធិពលពីគម្រោង

អភិវឌ្ឍន៍ឃុំ សង្កាត់។ រាល់ការអនុវត្តត្រូវអនុវត្តតាមគោលការណ៍ណែនាំដែលមានចែងក្នុងសៀវភៅណែនាំស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ (ភីម)៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់