ការរកឃើញការសាងសង់ផ្លូវបេតុងនៅឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាលមានលក្ខណៈខុសបច្ចេកទេស

កណ្តាល ២៤ មីនា ២០១៥៖ យោងតាមរបាយការណ៍ចុះត្រួតពិនិត្យគម្រោងរបស់ក្រុមការងារចុះត្រួតពិនិត្យគម្រោងមូលនិធិ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាលចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៥ បានបង្ហាញថា ការអនុវត្តគម្រោងផ្លូវបេតុងអាមេមួយខ្សែក្នុងឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាលមិនមានលក្ខណៈស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ…

កណ្តាល ២៤ មីនា ២០១៥៖ យោងតាមរបាយការណ៍ចុះត្រួតពិនិត្យគម្រោងរបស់ក្រុមការងារចុះត្រួតពិនិត្យគម្រោងមូលនិធិ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាលចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៥ បានបង្ហាញថា ការអនុវត្តគម្រោងផ្លូវបេតុងអាមេមួយខ្សែក្នុងឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាលមិនមានលក្ខណៈស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។  

លិខិតលេខ៣៣៥ផសណ របស់រដ្ឋបាលខេត្តកណ្តាល ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ ជូនដល់ក្រុមហ៊ុន ស៊ាន សេន (ការអនុវត្តគម្រោងផ្លូវបេតុងអាមេ ប្រើប្រាស់មូលនិធិឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ខុសលក្ខណៈបច្ចេកទេស)

លិខិតលេខ៣៣៤ផសណ របស់អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ ជូនដល់មន្រ្តីបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធប្រចាំស្រុកស្អាង ស្តីពីការចេញរបាយការណ៍រីកចំរើនលើលទ្ធផលគម្រោង ដែលជួសជុលខុសលក្ខណៈបច្ចេកទេស

លិខិតលេខ៣៣៦ផសណ របស់អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ ជូនដល់ក្រុមប្រឹក្សាឃុំស្វាយរលំ ស្រុកស្អាង ស្តីពីករណីចេញអាណត្តិបើកប្រាក់ចុងចំពោះលទ្ធផលគម្រោងមូលនិធិឃុំជួសជុលខុសលក្ខណៈបច្ចេកទេស

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់