ផ្លូវ​១​ខ្សែ​នៅក្នុង​សង្កាត់​សាក់​សំពៅ ត្រូវ​ស្ថាបនា​រួចរាល់ ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ទូទៅ

ភ្នំពេញ ៣ មិថុនា ២០១៦៖ អាជ្ញាធរខណ្ឌដង្កោរួមជាមួយអាជ្ញាធរសង្កាត់បានចុះពិនិត្យមើលផ្លូវ១ខ្សែ នៅក្នុងភូមិខ្វិត សង្កាត់សាក់សំពៅ ដែលទើបបានស្ថាបនារួចរាល់ ដើម្បីជួយសម្រួលដល់ការ ធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ។

ភ្នំពេញ ៣ មិថុនា ២០១៦៖ អាជ្ញាធរខណ្ឌដង្កោរួមជាមួយអាជ្ញាធរសង្កាត់បានចុះពិនិត្យមើលផ្លូវ ១ខ្សែ នៅក្នុងភូមិខ្វិត សង្កាត់សាក់សំពៅ ដែលទើបបានស្ថាបនារួចរាល់ ដើម្បីជួយសម្រួលដល់ការ ធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ។

 

លោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ បានលើកឡើងក្នុងការចុះពិនិត្យ ផ្លូវបេតុង១ខ្សែ ប្រវែងជិត៣០០ម៉ែត្រ និងទទឹង៤ម៉ែត្រនៅក្នុងភូមិខ្វិតសង្កាត់សាក់សំពៅនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ថា ផ្លូវ១ខ្សែនេះមានសារៈសំខាន់ណាស់សម្រាប់ជួយសម្រួលដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានធ្វើដំណើរឆ្លងកាត់ចុះឡើងបានយ៉ាងស្រួល ក្នុងការប្រកបរបរចិញ្ចឹមជីវិតផ្សេងៗ។

 

ដោយឡែកប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវ បានសម្តែងនូវការអបអរសារទរ និងគាំទ្រព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងតែបានគិតគូរដល់ការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាក់ស្តែងផ្លូវបេតុងមួយខ្សែនេះ ដែលជាសមិទ្ធផលថ្មី អាចជួយសម្រួលដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋទូទៅដែលកន្លងមកផ្លូវនេះមានការលំបាក ក្នុងការធ្វើដំណើរ ជាពិសេសការប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគាត់នៅក្នុងមូលដ្ឋាន និងការធ្វើ ដំណើរទៅកាន់ទីកន្លែងផ្សេងៗផងដែរ។

 

បន្ទាប់ពីចុះពិនិត្យផ្លូវរួច លោក នុត ពុធដារ៉ា រួមជាមួយអាជ្ញាធរមូលដ្ឋាន បន្តការចុះពិនិត្យស្ពានចាស់ទ្រុឌទ្រោមមួយកន្លង ដែលជាស្ពានឆ្លងកាត់ពីសង្កាត់សាក់ពៅ ទៅសង្កាត់គងនយបច្ចុប្បន្នត្រូវស្ថាបនា ឡើងវិញ បន្ទាប់ពីរថយន្តឆ្លងកាត់លែងបាន។

 

លោកអភិបាល បានបញ្ជាក់ ស្ពាននេះនឹងត្រូវស្ថាបនារួចរាល់ក្នុងពេលឆាប់ៗ ព្រោះជាបណ្ដាញផ្លូវយ៉ាងសំខាន់ សម្រាប់ជួយសម្រួលនិងកាត់បន្ថយពេលវេលា រាល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋទូទៅ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយន្ត

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់