អភិបាល​រាជធានី​ភ្នំពេញ​ ជំរុញ​ឲ្យ​អភិបាលខណ្ឌ​ទាំង​១២​លើកកម្ពស់​ ការ​ទទួល​ខុសត្រូវ​លើ​ការ​ជួសជុល​ផ្លូវ និង​លូ​នៅ​មូលដ្ឋាន​របស់​ខ្លួន

ភ្នំពេញ ២២ មេសា ២០១៦៖ ឯកឧត្ដមប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានប្រកាសប្រគល់ការងារមួយចំនួនទៅឲ្យអភិបាលខណ្ឌទាំង១២ទទួលខុសត្រូវលើការជួសជុលកែលំអផ្លូវ និង លូនៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងនោះរាល់ការចំណាយលើការជួសជុលផ្លូវ និង លូ នេះសាលារាជធានីភ្នំពេញជាអ្នកចំណាយទាំងស្រុង។

 

ភ្នំពេញ ២២ មេសា ២០១៦៖ ឯកឧត្ដមប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានប្រកាសប្រគល់ការងារមួយចំនួនទៅឲ្យអភិបាលខណ្ឌទាំង១២ ទទួលខុសត្រូវលើការជួសជុលកែលំអផ្លូវ និង លូនៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងនោះរាល់ការចំណាយលើការជួសជុលផ្លូវ និង លូ នេះសាលារាជធានីភ្នំពេញជាអ្នកចំណាយទាំងស្រុង។

 

នេះគឺជាការសម្រេចរបស់ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំពិភាក្សាលើការដោះស្រាយការកកស្ទះចរាចរក្នុងរាជធានីភ្នំពេញនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦។ ជាមួយនេះដែរឯកឧត្ដមក៏បានជំរុញនិងមានការពង្រឹងថែមទៀតលើការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងទាន់ពេលវេលាដើម្បីកាត់បន្ថយការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។

 

ឯកឧត្ដមប៉ា សុជាតិវង្ស បានលើកឡើងដែរថា ការប្រគល់ជូនការងារថែទាំផ្លូវនិងដល់អាជ្ញាធរខណ្ឌខាងលើនេះវាជាការវាស់ស្ទង់សមត្ថភាព លើកការគ្រប់គ្រងការងាររបស់អភិបាលខណ្ឌក្នុងការបំពេញការងាររបស់ខ្លួន។

 

ឯកឧត្ដមបានបន្តទៀតថា អភិបាលខណ្ឌទាំងអស់ត្រូវធ្វើឲ្យប្រាកដប្រជាជាមួយការងារ ហើយត្រូវចេះប្រមូលផ្តុំបញ្ហាដើម្បីយកមកធ្វើការដោះស្រាយ។

 

ជាមួយនេះដែរ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញក៏បានទម្លាក់ការទទួលខុសត្រូវមួយចំនួនទៀតដើម្បីឲ្យអភិបាលខណ្ឌគ្រប់គ្រងដោយផ្ទាល់ដូចជាការថែទាំ និងទទួលខុសត្រូវនៅចំណុចភ្លើងស្តុបដែលមានក្នុងមូលដ្ឋានរៀងៗខ្លួននិងស្នើឲ្យមានការចូលរួមដោះស្រាយការកកស្ទះ និង សម្រួលការកកស្ទះចរាចរ រួមទាំងការស្តារប្រព័ន្ធលូតាមរយៈថវិកាវិភាជរបស់រាជរដ្ឋាភិបាល៕

អត្ថបទដកស្រង់ចេញពីគេហទំព័រអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់