បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​ថ្មី​០២​ខ្សែ ​ប្រវែង​២៣៧​ម៉ែត្រ ស្ថិតនៅ​ក្នុង​សង្កាត់​ដង្កោ

ភ្នំពេញ ១ កក្កដា ២០១៤៖ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ បានចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋាន ស្ថាបនាផ្លូវបេតុង ចំនួន០២ខ្សែ ប្រវែង ២៣៧ម៉ែត្រ ស្ថិតនៅក្នុងភូមិថ្មី និងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ…

ដោយ: រ៉ាវុទ្ធ កម្ពុជាថ្មី ថ្ងៃច័ន្ទ ទី30 មិថុនា ឆ្នាំ2014 ម៉ោង16:24

http://www.kampucheathmey.com/local-news/development/11030-2014-06-30-09-24-53.html

ភ្នំពេញ ១ កក្កដា ២០១៤៖ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ បានចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ចំនួន០២ខ្សែ ប្រវែង ២៣៧ម៉ែត្រ ស្ថិតនៅក្នុងភូមិថ្មី និងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។

លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានធ្វើការសាទរចំពោះផ្លូវបេតុងថ្មីក្នុងមូលដ្ឋានសង្កាត់ដង្កោចំនួន ០២ខ្សែ ដែលនេះ គឺជាការអភិវឌ្ឍន៍ថ្មីទៀតដល់មូលដ្ឋាន ស្របនឹងការអភិវឌ្ឍន៍រីកចម្រើននៅទូទាំងប្រទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកអភិបាលខណ្ឌដង្កោក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមបណ្តោយផ្លូវដែលកំពុងនិងស្ថាបនានាពេលខាងមុខនេះ ឲ្យមានការយោគយល់ដល់ផលប៉ះពាល់តិចតួច ដែលកើតមានឡើងដោយសារការស្ថាបនាផ្លូវបេតុងថ្មីនេះ និងជួយសម្រួលដល់ការស្ថាបនាឲ្យបានឆាប់រួចរាល់ បានប្រើប្រាស់ ហើយសូមឲ្យបងប្អូនត្រួតពិនិត្យមើលលើការស្ថាបនា តាមដាន និងរាយការណ៍ដល់អាជ្ញាធរសង្កាត់ ខណ្ឌប្រសិនបើពិនិត្យឃើញថា មានកង្វះខាត ឬមានបញ្ហា។

ជាមួយនេះដែរលោក នុត ពុធដារ៉ា ក៏បានណែនាំទៅដល់ក្រុមហ៊ុនទទួលម៉ៅការធ្វើផ្លូវ សូមអនុវត្តឲ្យបានល្អត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស និងអនុវត្តន៍សមស្របតាមកិច្ចសន្យាទទួលការ ដើម្បីបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋបានយូរអង្វែង។

គួរបញ្ជាក់ថា៖ ផ្លូវបេតុងនេះជាផ្លូវគ្មានសរសៃដែកសរុបប្រវែង ២៣៧ម៉ែត្រ ស្ថិតក្នុងគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ ឆ្នាំ២០១៤ ក្នុងនោះ ភូមិថ្មី ប្រវែង ១២០ម៉ែត្រ ទទឹង ០៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ និងភូមិបាគូ ប្រវែង ១១៧ម៉ែត្រ ទទឹង០៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់