អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញ​ពិនិត្យមើល​ការដ្ឋាន​ ចាក់​អ៊ុត​កៅស៊ូ​ផ្លូវ​វិថី​៧​មករា​

ព្រះសីហនុ ២២ មករា ២០១៥៖ ឯកឧត្តម ឈិត សុខុន អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ និងលោកជំទាវអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត បានចូលរួមពិនិត្យមើលការដ្ឋានចាក់អ៊ុតកៅស៊ូ ពង្រីកផ្លូវវិថី ៧មករា ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ។

 

ព្រះសីហនុ ២២ មករា ២០១៥៖ ឯកឧត្តម ឈិត សុខុន អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ និងលោកជំទាវអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត បានចូលរួមពិនិត្យមើលការដ្ឋានចាក់អ៊ុតកៅស៊ូ ពង្រីកផ្លូវវិថី ៧មករា ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ។

 

ឯកឧត្តម ឈិត សុខុន បានមានប្រសាសន៍ឲ្យដឹងថា ផ្លូវវិថី ៧មករា បានធ្វើការពង្រីក និងចាក់អ៊ុតកៅស៊ូ ដែលមានទទឹង ១៥ម៉ែត្រ និងបណ្តោយ១០០០ម៉ែត្រ មានផ្ទៃក្រឡាស្មើនឹង ១៥.០០០ម៉ែត្រការ៉េ ដែលតភ្ជាប់ពីកែងស្តុបស្ថានីយប្រេងឥន្ធនៈតេលា (មន្ទីរពេទ្យចំការចេក) រហូតដល់ផ្លូវកែងនឹងស្ថានីយប្រេងឥន្ធនៈតូតាល់ ដែលត្រូវចំណាយថវិកាចំនួនជាង ៣ពាន់លានរៀល ដែលជាថវិកាអភិវឌ្ឍខេត្តព្រះសីហនុ។

 

ឯកឧត្តមអភិបាលខេត្តបានបន្តថា ផ្លូវវិថី៧មករា នេះស្ថាបនាតាមលក្ខណបច្ចេកទេសត្រឹមត្រូវ ធានាការប្រើប្រាស់បានយូរអង្វែង រហូត១០ឆ្នាំ ដូច្នេះប្រជាពលរដ្ឋ ដែលមានទីលំនៅតាមបណ្តោយផ្លូវនេះ ត្រូវចូលរួមថែរក្សា និងរក្សាអនាម័យបរិស្ថានឲ្យបានល្អ ព្រោះផ្លូវមួយខ្សែនេះគឺជាផ្លូវរបស់យើងទាំងអស់គ្នា ហើយផ្លូវមួយខ្សែនេះមានសារសំខាន់ណាស់ ក្នុងការចូលរួមលើកសោភ័ណភាពក្នុងក្រុងព្រះសីហនុប្រកបដោយភាពស្រស់ស្អាត និងជាទីក្រុងទេសចរបៃតង ជាតារារះនាទិសនិរតី ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលមកទស្សនាកំសាន្តនៅខេត្តព្រះសីហនុកាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ ព្រមទាំងចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងព្រះសីហនុបានកើនឡើងមួយកម្រិតថែមទៀតផងដែរ ហើយផ្លូវមួយខ្សែនេះអាចជួយកាត់បន្ថយការកកស្ទះចរាចរណ៍របស់ប្រជាជលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

 

គួរបញ្ជាក់ដែរថា ផ្លូវវិថី៧មករា ត្រូវបានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តព្រះសីហនុបើកការដ្ឋានកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤កន្លងមក និងកំពុងធ្វើការពង្រីកចាក់អ៊ុតកៅស៊ូ និងរួចរាល់នៅចុងខែមករាខាងមុខនេះ៕

ដកស្រង់ចេញពីគេហទំព័រកម្ពុជាថ្មី

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់