បើក​ការដ្ឋាន​ធ្វើ​ផ្លូវ និង​ដាក់​ប្រព័ន្ធ​លូ​មួយ​ខ្សែ​នៅ​សង្កាត់​បឹង​សាឡាង​ជា​ថវិកា​របស់​មូលនិធិ​សង្កាត់​ឆ្នាំ​២០១៤ ក្នុង​គម្រោង​ទឹកប្រាក់​ជាង​១២២​លាន​រៀល

ភ្នំពេញ ៨ កក្កដា ២០១៤៖ កំណាត់ផ្លូវលេខ១៦៥មួយខ្សែ រួមនិងការដាក់ប្រព័ន្ធលូផងនៅសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក ក្នុងគម្រោងទឹកប្រាក់ប្រមាណជាង១២២លានរៀលដែលជាថវិកា របស់មូលនិធិសង្កាត់ឆ្នាំ២០១៤ ត្រូវបានបើកការដ្ឋានជាផ្លូវការកាលពីរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៤ …

ដោយ: ស្រីរ័ត្ន កម្ពុជាថ្មី ថ្ងៃអង្គារ ទី08 កក្កដា ឆ្នាំ2014 ម៉ោង10:09

http://www.kampucheathmey.com/local-news/development/11395-2014-07-08-03-09-27.html

ភ្នំពេញ ៨ កក្កដា ២០១៤៖ កំណាត់ផ្លូវលេខ១៦៥មួយខ្សែ រួមនិងការដាក់ប្រព័ន្ធលូផងនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្នុងគម្រោងទឹកប្រាក់ប្រមាណជាង១២២លានរៀលដែលជាថវិការបស់មូលនិធិសង្កាត់ឆ្នាំ២០១៤ ត្រូវបានបើកការដ្ឋានជាផ្លូវការកាលពីរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៤ ក្រោមអធិបតីភាពលោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ដើម្បីបំពេញទៅតាមការចង់បានរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

មន្ត្រីសាលាខណ្ឌទួលគោកបានអោយដឹងថា កំណាត់ផ្លូវមួយខ្សែនេះមានប្រវែង១៩៣មានទទឹង៤ម៉ែត្រ៨តឹក មានកម្រាស់១តឹក២០ រួមនិងការដាក់ប្រព័ន្ធលូប្រវែង៤២២ម៉ែត្រ ទំហំ៦តឹកក្នុងគម្រោងទឹកប្រាក់សរុប ១២២៧៣៧៨០០រៀលដែលជាថវិការបស់មូលនិធិសង្កាត់ឆ្នាំ២០១៤ ដោយប្រើប្រាស់ពេលវេលាក្នុងការស្ថាបនារយៈពេល២ខែកន្លះ។

លោកឯក ឃុនដឿន បានមានប្រសាសន៍អោយដឹងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដោយសម្ដេចតែងតែទម្លាក់ថវិកាពីមួយឆ្នាំទៅមួយឆ្នាំអោយមកថ្នាក់សង្កាត់កើនឡើងជានិច្ច។ លោកបន្តថា ថវិកាអភិវឌ្ឍន៍សង្កាត់នេះកាលពីមុនមានចំនួនត្រឹមតែ៤០ទៅ៥០លានតែប៉ុណ្ណោះ តែសម្រាប់ឆ្នាំ២០១៤ មានកំណើនកើនឡើងរហូតដល់ជាង១២២លាន អនុវត្តតាមអនុសាសន៍របស់លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញគឺមិនអោយមានប្រជាពលរដ្ឋចូលរួមបដិភាគ៥០ភាគរយ ឬ២០ភាគរយទៀតទេ។ ជាក់ស្តែងសម្រាប់ពេលនេះគឺយើងមានថវិកាគ្រប់គ្រាន់ដោយមិនចាំបាច់មានការចូលរួមថវិកាពីប្រជាពលរដ្ឋឡើយ។ លោកបន្តថា ការបើកការដ្ឋាននៅពេលនេះធ្វើឡើងក្រោយពីការដាក់អោយដេញថ្លៃដោយមានតម្លាភាពជាមួយក្រុមហ៊ុនចំនួន៧រួចមក។

ក្នុងឱកាសនោះដែរលោកឯក ឃុនដឿន បានជំរុញអោយប្រជាពលរដ្ឋចូលរួមក្នុងការស្ថាបនាផ្លូវ និងប្រព័ន្ធលូនេះអោយបានល្អប្រសើរ ពិសេសតាមដានមើលពីលក្ខណៈបច្ចេកទេស ថាតើក្រុមហ៊ុនស្ថាបនាត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងតាមកិច្ចសន្យា ឬអត់ និងសុំអោយមានការចូលរួមថែរក្សាផ្លូវនេះទាំងអស់គ្នា៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់