ឆ្នាំនេះ កសិករបង្កបង្កើនផលស្រូវវស្សា បាន ៤៦.៥០០ ហិកតា

កំពង់ស្ពឺ ២៤ សីហា ២០១៥៖ នៅក្នុងឱកាសចុះពិនិត្យប្រព័ន្ធស្រោចស្រព កាលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ ឯកឧត្តម ចាន់ យុត្ថា អគ្គាធិការ និង ជានាយកខុទ្ទកាល័យ បានដឹកនាំក្រុមការងារ ក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យមើលស្ថានភាពទឹក និងការងារបង្កបង្កើន …

កំពង់ស្ពឺ ២៤ សីហា ២០១៥៖ នៅក្នុងឱកាសចុះពិនិត្យប្រព័ន្ធស្រោចស្រព កាលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ ឯកឧត្តម ចាន់ យុត្ថា អគ្គាធិការ និង ជានាយកខុទ្ទកាល័យ បានដឹកនាំក្រុមការងារ ក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យមើលស្ថានភាពទឹក និងការងារបង្កបង្កើន ផលរបស់ប្រជាកសិករ នៅក្នុងខេត្តនារដូវវស្សាឆ្នាំនេះ ឃើញថានៅទូទាំងខេត្តសម្រេចបាន ៤៦.៥០០ហិកតា។

ឯកឧត្តមអគ្គាធិការ បានបញ្ជាក់ថា តាមពិនិត្យជារួមល្បឿននៃការ បង្កបង្កើន ផលស្រូវវស្សានៅក្នុង ខេត្ត កំពង់ស្ពឺ ឆ្នាំ២០១៥នេះ សម្រេចបានប្រមាណ៤៦.៥០០ហិក តា ស្មើនឹងប្រមាណ៤១ភាគរយនៃផែនការ។

បើយើងធ្វើការប្រៀបធៀបជាមួយ នឹងការបង្កបង្កើនផលស្រូវវស្សាឆ្នាំ២០១៤ ឃើញថា ការបង្កបង្កើនផល ស្រូវវស្សាក្នុង ខេត្តកំពង់ស្ពឺឆ្នាំនេះ មានសន្ទុះលឿនជាងកាលពីឆ្នាំ២០១៤។ ឯកឧត្តម បន្តទៀតថា ទោះជា បែបនេះក្តីក៏នៅក្នុងខេត្តនេះមានតំបន់មួយចំនួនមិនទាន់មានទឹកគ្រប់គ្រាន់ សម្រាប់ ការងារបង្កបង្កើនផល នៅឡើយ ជាក់ស្តែងដូចជា ឃុំវាល និងឃុំរការកោះ ស្ថិតក្នុងស្រុកគងពិសី។ តំបន់នេះធ្លាប់ទទួលទឹក ពី ប្រឡាយមេរលាំងជ្រៃខាងត្បូង ប៉ុន្តែ បច្ចុប្បន្នតួប្រឡាយនេះមួយចំនួនត្រូវបានពពួកវារីរុក្ខជាតិ ដូចជា ចក កំប្លោក ត្រឹប ជា ច្រើន ដុះណែនពេញជាអន្លើៗ ធ្វើឱ្យស្ទះចរន្តទឹកហូរបានតិច មិនគ្រប់គ្រាន់ទៅនឹង តម្រូវការ ប្រើប្រាស់។ ដោយពិនិត្យឃើញបញ្ហានេះឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាឱ្យក្រុម ការងារក្រសួងដឹកនាំ គ្រឿងចក្រ ដើម្បីកាយស្តារយកពពួកវារីរុក្ខជាតិទាំងនេះចេញ។

ឯកឧត្តមអគ្គាធិការ បានបញ្ជាក់បន្ថែមថា ពពួកវារីរុក្ខជាតិទាំងនេះ គឺបានហូរធ្លាក់ពីតាមបណ្តាបឹងនានា នៅតំបន់ខាងលើ មកដុះណែនតាន់តាប់ពេញតួប្រឡាយ ហើយដែលមានទម្ងន់រហូតដល់រាប់ រយតោន ឯណោះ។ ទោះជាយ៉ាងនេះក្តី ក៏ក្រុមការងារក្រសួងនឹងធ្វើការកាយស្តារពពួកវារីរុក្ខជាតិទាំងនេះចេញឱ្យ បានឆាបដើម្បីសម្រួលដល់ចរន្តទឹកដែលហូរតាមប្រឡាយរលាំងជ្រៃខាងត្បូង សម្រាប់ការមកស្រោចស្រព
ស្រូវរបស់បងប្អូនប្រជាកសិករនៅតំបន់នេះ៕

 

ដកស្រង់ចេញពីគេហទំព័រ AKP

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់