រាជរដ្ឋាភិបាល​រៀបចំ​ផែនការ​សាងសង់​លំនៅឋាន​សម្រាប់​កំណើន​ពលរដ្ឋ (CEN)

ភ្នំពេញ ២៨ កញ្ញា ២០១៥៖ រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ បានជួបប្រជុំជាមួយក្រុមអ្នកជំនាញ តំណាងស្ថាប័នផ្ដល់ជំនួយ អង្គការជាតិ អន្តរជាតិ និងក្រុមហ៊ុនអចលនទ្រព្យជាដើម។ កិច្ចប្រជុំនោះ ដើម្បីរកយុទ្ធសាស្ត្រ និងជម្រើសផ្នែកហិរញ្ញវត្ថុក្នុងការសាងសង់លំនៅឋានសមរម្យសម្រាប់ប្រជាពលរដ្ឋ មានប្រាក់ចំណូលទាប និងមធ្យម ព្រមទាំងក្រុមជនងាយរងគ្រោះ។

លោក បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃអគ្គនាយករដ្ឋានលំនៅឋាន របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ក្នុងសិក្ខាសាលាថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល មិនទាន់មានផែនការបង្កើតគម្រោងផ្ដល់លំនៅឋាននៅឡើយទេ។ ហេតុនេះ សិក្ខាសាលានៅថ្ងៃទី២៨កញ្ញានេះ គឺដើម្បីប្រមូលយោបល់ពីអ្នកចូលរួមទាំងអស់ដើម្បីសិក្សាពីលទ្ធភាពសាងសង់លំនៅឋាន សម្រាប់ប្រជាពលរដ្ឋនៅថ្ងៃក្រោយ។

រដ្ឋាភិបាលបានប៉ាន់ស្មានថា ប្រជាពលរដ្ឋកម្ពុជានឹងកើនឡើងដល់១៨លាននាក់នៅឆ្នាំ២០៣០ ហើយកម្ពុជា អាចត្រូវការលំនៅឋានថ្មីប្រមាណជាង១លាន១សែន បន្ថែមទៀត។ នាពេលបច្ចុប្បន្ន ពលរដ្ឋកម្ពុជាក៏មានការខ្វះលំនៅឋានផងដែរ។ 

ចំណែកលោក ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងក្នុងសិក្ខាសាលានោះផងដែរថា តម្រូវការដីធ្លី និងលំនៅឋានកាន់តែកើនឡើង នឹងអាចបង្កឲ្យមានការតាំងលំនៅបណ្ដោះអាសន្នថ្មី កើនឡើងថែមទៀតប្រសិនបើមិនបានធ្វើផែនការរៀបចំដី និងគោលនយោបាយលំនៅឋាន និងវិធានការ ដើម្បីធានាបានសិទ្ធិទទួលបានលំនៅឋានសមរម្យ សម្រាប់អ្នកមានចំណូលធម្យម និងចំណូលទាបនោះទេ។

យ៉ាងណាក៏ដោយ លោក បេងហុង សុជាតិខេមរ៉ូ បានបញ្ជាក់ថាបច្ចុប្បន្នរាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងតែកំណត់ចំនួនប្រជាពលរដ្ឋដែលមានចំណូលមធ្យម ចំណូលទាប និងពលរដ្ឋងាយរងគ្រោះ ដើម្បីរៀបចំផែនការលើការចំណាយរបស់ពលរដ្ឋក្នុងការទិញលំនៅឋានថ្មី និងប្រភេទលំនៅឋានបែបណាដែលសមនឹងតម្លៃជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា៕

អត្ថបទដកស្រង់ចេញពីគេហទំព័រ CEN

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់