រាជរដ្ឋាភិបាល ជំរុញ​ការលើកកម្ពស់ អភិបាលកិច្ច​ល្អ និង​កាត់បន្ថយ​ភាពក្រីក្រ

ភ្នំពេញ ២៦ មីនា ២០១៥៖ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចប្រកបដោយចិរភាព រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិក្នុងបំណងជំរុញកំណើន បង្កើតការងារ ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជា…

ភ្នំពេញ ២៦ មីនា ២០១៥៖ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចប្រកបដោយចិរភាព រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិក្នុងបំណងជំរុញកំណើន បង្កើតការងារ ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជា។

 

នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៤ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៥ របស់ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិបច្ចុប្បន្នកម្ម ២០១៤-២០១៨ ក្នុងគោលបំណងជំរុញកំណើន បង្កើតការងារ ធានាសមធម៌ និងប្រសិទ្ធភាព ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្ស ដោយផ្អែកលើយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ជាត្រីវិស័យ រួមជាមួយច្បាប់លិខិតបទដ្ឋានគតិយុត្តិ និងបទបញ្ជាផ្សេងៗទៀត ដើម្បីជំរុញ និងគាំទ្រដល់ការអនុវត្តឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល។

 

លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានមានប្រសាសន៍បន្ថែមទៀតថា ដើម្បីសម្រេចបាននូវគោលដៅនេះ និងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ប្រកបដោយចិរភាព មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវយល់ច្បាប់បន្ថែមទៀតនូវបេសកកម្ម និងភារៈកិច្ចចំពោះមុខ របស់ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ហើយត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងកា្លអនុវត្តផែនការសកម្មដែលអង្គសន្និបាតសម្រេចបាននាពេលនេះដូចតទៅ ៖ 

-ការងារអប់រំផ្សព្វផ្សាយច្បាប់ ត្រូវបន្តឲ្យបានទូលំទូលាយគ្រប់២៤រាជធានី-ខេត្ត នូវច្បាប់អាទិភាពទាំង១១

-ការងារអធិការកិច្ច សម្រាប់ឆ្នាំ២០១៥នេះ ត្រូវបន្តធ្វើកិច្ចការនេះនិងតាមដានការអនុវត្តច្បាប់ដើម្បីជំរុញឲ្យបណ្តាអង្គភាព ស្ថាប័ននានា របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អនុវត្តបេសកកម្ម តួនាទីភារៈកិច្ចសមស្របតាមច្បាប់

-ការងារទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ ត្រូវយកចិត្តទុកដាក់នូវបញ្ហាប្រឈមមួយចំនួន ដូចជារាល់ករណីអង្កេតស្រាវជ្រាវពាក្យបណ្តឹងត្រូវខិតខំរកព័ត៌មាន  ឲ្យមានតុល្យភាពច្បាស់លាស់ មានភស្តុតាង និងឯកសារសំអាងគ្រប់គ្រាន់ ទាំងអង្គហេតុ និងអង្គច្បាប់ និង

-រាល់ពាក្យបណ្តឹងដែលបញ្ជូន ទៅសមត្ថកិច្ចពាក់ព័ន្ធ ពិនិត្យដោះស្រាយឲ្យបានច្បាស់លាស់ និងទាន់ពេលវេលា រួចជូនព័ត៌មានទៅដើមបណ្តឹងវិញ៕

ដកស្រង់ចេញពីគេហទំព័រ CEN

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់