កិច្ចប្រជុំ​រវាង​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កំណែទម្រង់​ទាំង​បី

ភ្នំពេញ ១១ ឧសភា ២០១៦៖ លេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់ បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សាពីវឌ្ឍនភាពកិច្ចការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦…

ភ្នំពេញ ១១ ឧសភា ២០១៦៖ លេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់ បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សាពីវឌ្ឍនភាពកិច្ចការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦។

 

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលជាប្រធានកិច្ចប្រជុំបានលើកឡើងថា គោលបំណងធំរបស់កំណែទម្រង់គឺការផ្ទេរមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានទាំងធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ។ 

 

ឯកឧត្តម បានបន្តថា ដោយសារបច្ចុប្បន្ននេះមានមុខងារមួយចំនួនបានកំពុងផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិដូចជាមុខងារអប់រំកុមារតូច ជាដើម អាស្រ័យហេតុនេះ ឯកឧត្តមបានលើកទឹកចិត្តដល់ក្រុមការងារនៃលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់ខិតខំរៀបចំអនុក្រឹត្យស្តីពីការផ្ទេរហិរញ្ញវត្ថុទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យទាន់ពេលវេលា។

 

ក្រុមការងារដឹកនាំការងារកំណែទម្រង់ទាំង៣ដែលមានសមាសភាពមកពី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋាន គ.ជ.អ.ប បានជួបប្រជុំគ្នាពិភាក្សាលើវឌ្ឍនភាពកំណែទម្រង់នៅលេខាធិការដ្ឋាន គ.ជ.អ.ប ដែលមានរបៀបវារៈដូចខាងក្រោម៖ 

 

១.យន្តការផ្ទេរធនធានមានភ្ជាប់លក្ខខ័ណ្ឌ 

២. ចំណូលផ្ទាល់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ

៣. ការអនុវត្តមូលនិធិក្រុង ស្រុក

៤. ការរៀបចំលិខិតបទដ្ឋាននានាពាក់ព័ន្ធនឹងការអនុវត្តព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់ការគ្រង់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ

៥. ការអនុវត្តអនុក្រឹត្យលេខ៤៩៧ស្តីពីការធ្វើប្រតិភូកម្មអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់ភារកិច្ចមន្រ្តីរាជការស៊ីវិល ដែលបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ៕

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់