ទំព័រFacebook ក្រសួងបរិស្ថាន៖ កម្ពុជា​ចុះ​ហត្ថលេខា​លក់​ឥណទាន​កាបូន​ក្នុង​ទ្រង់ទ្រាយ​ធំ​លើកដំបូង

ភ្នំពេញ ១២ សីហា ២០១៦៖ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងបរិស្ថាន បានរៀបចំពិធីចុះហត្ថលេខាជាផ្លូវការទៅលើកិច្ចព្រមព្រៀងស្តីពីគម្រោង «ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់និងការរេចរឹលព្រៃឈើ» ឬហៅកាត់ថារេដបូក (REDD+) រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តម វីល្លៀម ហៃដ៍ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា។

ភ្នំពេញ ១២ សីហា ២០១៦៖ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងបរិស្ថាន បានរៀបចំពិធីចុះហត្ថលេខាជាផ្លូវការទៅលើកិច្ចព្រមព្រៀងស្តីពីគម្រោង «ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់និងការរេចរឹលព្រៃឈើ» ឬហៅកាត់ថារេដបូក (REDD+) រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តម វីល្លៀម ហៃដ៍ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា។

 

ពិធីចុះហត្ថលេខានេះ គឺជាផ្នែកមួយដ៏សំខាន់នៃការលក់ឥណទានកាបូនក្នុងទ្រង់ទ្រាយធំលើកដំបូងរបស់ប្រទេសកម្ពុជា ហើយវានឹងផ្តួចផ្តើមឱ្យមាននូវហិរញ្ញប្បទានប្រកបដោយនិរន្តរភាពសម្រាប់ការពារដែនជម្រកសត្វព្រៃកែវសីមា ដែលពីមុនត្រូវបានគេស្គាល់ថាជាព្រៃការពារសីមា។

 

នៅក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ កោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ដៃគូអភិវឌ្ឍន៍ ដែលទទួលបានលទ្ធផលជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជានៅថ្ងៃនេះ ហើយទាំងនេះក៏ដោយសារមានការគិតគូពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបែងចែកតំបន់អភិរក្សទាំងតំបន់ឧទ្យានជាតិ និងតំបន់អភិរក្សធនធានធម្មជាតិ ដែលជាសញ្ញាណអោយមានការចូលទាំងគ្នា នៅក្នុងការថែរក្សាធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។ នេះគឺជាផ្នែកមួយដ៏សំខាន់នៃការលក់កាបូនក្នុងទ្រង់ទ្រាយធំជាលើកដំបូងរបស់ប្រទេសកម្ពុជា ដែលនឹងផ្តល់នូវហិរញ្ញប្បទានប្រកបដោយនិរន្តរភាពសម្រាប់ដែនជម្រកសត្វព្រៃកែវសីមា»។

 

ឯកឧត្តមបានបន្តថា៖ «នេះគឺជាជោគជ័យដ៏ធំមួយសម្រាប់ការការពារព្រៃឈើនិងសត្វព្រៃ និងការអភិវឌ្ឍន៍សហគមន៍នៅក្នុងប្រទេសកម្ពុជា ព្រមទាំងសម្រាប់ជាការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព ដល់ការខិតខំប្រឹងប្រែងក្នុងកិច្ចការងារនេះ»។

 

ឯកឧត្តមបានបន្ថែមទៀតថា៖ «គម្រោងកាបូនរេដបូកនៅដែនជម្រកសត្វព្រៃកែវសីមា គឺតឹកតាងមួយបង្ហាញថា កម្ពុជាបានត្រៀមខ្លួនរួចរាល់សម្រាប់អនុវត្តការទូទាត់ផ្អែកលើលទ្ធផលក្នុងក្របខ័ណ្ឌការកាត់បន្ថយឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។

 

ឯកឧត្តម វីល្លៀម ហៃដ៍ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសសន៍ថា «ការការពារព្រៃឈើរបស់ប្រទេសកម្ពុជា និងការជួយដល់កម្ពុជាក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ គឺជាសកម្មភាពអាទិភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។

 

លោកបានបន្តថា «ទាំងនេះគឺជាបញ្ហាដែលមានសារៈសំខាន់ហួសព្រំដែននៃប្រទេសកម្ពុជាទៅទៀត។ ភាពជាដៃគូរវាងក្រុមហ៊ុនដ៏ល្បីរបស់សហរដ្ឋអាមេរិក និងប្រទេសកម្ពុជា គឺជានិមិត្តរូបមួយដែលបង្ហាញពិភពលោកឲ្យឃើញថា គេមានវិធីប្រកបដោយគំនិតច្នៃប្រឌិតក្នុងការការពារភពផែនដី បង្ហាញអោយឃើញដៃគូនានាដែលអាចផ្តល់ការជួយបាន។

 

លោក រ៉ូស សិនខ្លែរ នាយកអង្គការសមាគមអភិរក្សសត្វព្រៃ បានគូសបញ្ជាក់ថា «ពិធីចុះហត្ថលេខានេះ គឺជាជោគជ័យមួយដ៏ធំធេងនៃការផ្តល់ហិរញ្ញប្បទានសម្រាប់អភិរក្សព្រៃឈើនៅក្នុងប្រទេសកម្ពុជា។ ជោគជ័យនេះស្តែងឲ្យឃើញពីភាពជាដៃគូដ៏រឹងមាំរវាងអង្គការ WCS រាជរដ្ឋាភិបាលកម្ពុជា ប្រជាសហគមន៍ និងដៃគូអភិវឌ្ឍន៍ ដូចជាទីភ្នាក់ងារ USAID»។

 

កិច្ចព្រមព្រៀងមួយនេះ នឹងមានរួមបញ្ចូលសកម្មភាពមួយចំនួនដែលអាចជួយការពារដែនជម្រកសត្វព្រៃកែវសីមា និងសហគមន៍ដែលកំពុងរស់នៅក្នុង និងជុំវិញតំបន់ព្រៃមួយនេះ។ កិច្ចព្រមព្រៀងនេះ នឹងជួយគាំទ្រដល់សកម្មភាពអភិរក្ស និងគ្រប់គ្រងព្រៃឈើដែលរួមមានទាំងការបណ្តុះបណ្តាលមន្រ្តីរាជការអំពីការគ្រប់គ្រងព្រៃឈើ និងការពារសត្វព្រៃជាដើម។ ជាមួយគ្នានេះដែរ វាក៏នឹងជួយដល់ប្រជាសហគមន៍ដែលរស់នៅក្នុងនិងជុំវិញតំបន់ព្រៃឈើនេះ ឱ្យទទួលបាននូវជីវភាពល្អប្រសើរ តាមរយៈការប្រើប្រាស់ធនធានព្រៃឈើប្រកបដោយនិរន្តរភាព៕

 

អត្ថបទដកស្រង់ចេញពីទំព័រFacebook ក្រសួងបរិស្ថាន

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់