សេចក្តីជូនដំណឹងនៃការដេញថ្លៃឡើងវិញ ស្តីពីការសាងសង់អគាររដ្ឋបាល និងសាលប្រជុំនៅក្រុង ស្រុក

ភ្នំពេញ ១១ កុម្ភៈ ២០១៥៖ សេចក្តីជូនដំណឹងពីការដេញថ្លៃឡើងវិញ ស្តីពីការសាងសង់អគាររដ្ឋបាល និងសាលប្រជុំនៅក្រុង ស្រុកចំនួន៦ ក្នុងខេត្តចំនួន៤ រួមមានស្រុកកែវសីមា ស្រុកពេជ្រាដា ស្រុកកោះញែកនៃខេត្តមណ្ឌលគិរី ស្រុកបូទុមសាគរនៃខេត្តកោះកុង ស្រុកវាលវែងនៃខេត្តពោធិ៍សាត់ និងស្រុកវ៉ើនសៃនៃខេត្តរតនគិរី។…

 

ភ្នំពេញ ១១ កុម្ភៈ ២០១៥៖ សេចក្តីជូនដំណឹងពីការដេញថ្លៃឡើងវិញ ស្តីពីការសាងសង់អគាររដ្ឋបាល និងសាលប្រជុំនៅក្រុង ស្រុកចំនួន៦ ក្នុងខេត្តចំនួន៤ រួមមានស្រុកកែវសីមា ស្រុកពេជ្រាដា ស្រុកកោះញែកនៃខេត្តមណ្ឌលគិរី ស្រុកបូទុមសាគរនៃខេត្តកោះកុង ស្រុកវាលវែងនៃខេត្តពោធិ៍សាត់ និងស្រុកវ៉ើនសៃនៃខេត្តរតនគិរី។

កាលបរិច្ឆេទ ពេលវេលា និងអាស័យដ្ឋានដាក់ដេញថ្លៃ៖

១. ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៥ វេលាម៉ោង០២ៈ៣០ នាទី រសៀល នៅភូមិអូរអាម ឃុំស្រែខ្ទុម

២. ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៥ វេលាម៉ោង១០ៈ៣០ នាទី ព្រឹក នៅភូមិពូទិល ឃុំប៊ូស្រា

៣. ស្រុកកោះញែក ខេត្តមណ្ឌលគិរី ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៥ វេលាម៉ោង១០ៈ៣០ នាទី ព្រឹក នៅភូមិរង្សី ឃុំស្រែសង្គម

៤. ស្រុកបូទុមសាគរ ខេត្តកោះកុង ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៥ វេលាម៉ោង១០ៈ០០ នាទីព្រឹក នៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក

៥. ស្រុកវាលវែង ខេត្តពោធិ៍សាត់ ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៥ វេលាម៉ោង០២ៈ៣០ នាទី រសៀល នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ

៦. ស្រុកវ៉ើនសៃ ខេត្តរតនគិរី ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៥ វេលាម៉ោង១០ៈ៣០ នាទី ព្រឹក នៅភូមិហ្វាំង ឃុំប៉ុង។

ព័ត៌មានបន្ថែមទាក់ទងលោក សួន តារា អ្នកសម្របសម្រួលគម្រោង ក្រសួងមហាផ្ទៃ 

អាស័យដ្ឋាន៖ លេខ ២៧៥ ក្រសួងមហាផ្ទៃ អគារ V មហាវិថីព្រះនរោត្តម ខណ្ឌចំការមន

ទូរស័ព្ទ៖ ០១២ ៦៨១ ៣៩១ 

អ៊ីុម៉ែល៖ sdrdara@yahoo.com

ទាញយកសេចក្តីជូនដំណឹងលម្អិត

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់