រដ្ឋបាល​ខេត្ត​រតនគិរី រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥ ​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៦

រតនគិរី ២៨ មករា ២០១៦៖ រដ្ឋបាលខេត្តរតនគិរី កាលពីថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០១៦ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរី…

រតនគិរី ២៨ មករា ២០១៦៖ រដ្ឋបាលខេត្តរតនគិរី កាលពីថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០១៦ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរី និង ប្រារព្ធពិធីបិទក្រោមអធិបតីភាព ឯកឧត្ដម លួ រ៉ាមីន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានអ្នកចូលរួមសរុបចំនួន២២០នាក់ (ស្រី៥០នាក់)។

 

ក្នុងរបាយការណ៍សង្ខេបពីសមិទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបាននៅក្នុងឆ្នាំ២០១៥ ខេត្តបានសម្រេចបានលើការងារជាច្រើនរួមមាន៖ ១.ការគ្រប់គ្រងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ២.ការងាររបស់មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ៣.ការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ។

 

ឯកឧត្ដម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានមានប្រសាសន៍លើកឡើងពីទិសដៅសំខាន់ៗសម្រាប់អនុវត្តបន្ត រួមមាន៖
១. ត្រូវពង្រឹងរបៀបរបបធ្វើការងាររបស់មន្រ្តីរាជការនៅតាមថ្នាក់រដ្ឋបាលនីមួយៗ
២. ត្រូវពង្រឹង និងជំរុញការផ្តល់របាយការណ៍មកសាលាខេត្តឲ្យបានទៀងទាត់ ដោយចាត់តាំងឲ្យមានមន្រ្តីទទួលបន្ទុកការងារច្បាស់លាស់
៣. អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅគ្រប់មូលដ្ឋានទាំងអស់៤. មន្ទីរវិស័យត្រូវពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ ទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលបានកំណត់
៥. វិស័យទេសចរណ៍ ត្រូវពង្រឹង និងពង្រីកការអភិវឌ្ឍន៍ និងរៀបចំរមណីយដ្ឋានធម្មជាតិ បន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមានកំណើនកាន់តែខ្ពស់
៦. វិស័យសាធារណៈការ ត្រូវពង្រឹង និងពង្រីកការរៀបចំហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដូចជា សាងសង់ និងជួសជុលផ្លូវ ស្ពាន ព្រមទាំងការថែទាំ ជាពិសេស ការដាក់ស្លាកសញ្ញានៅតាមផ្លូវខ្វែងឆ្លងកាត់ ដើម្បីជួយកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍
៧.  វិស័យឧស្សាហកម្ម ត្រូវជំរុញ លើកកម្ពស់ និងកៀរគរអ្នកវិនិយោគ ដើម្បីកែច្នៃផលិតផលក្នុងខេត្ត សម្រាប់ការនាំចេញទៅទីផ្សារក្នុងស្រុក និងបរទេស
៨. វិស័យកសិកម្ម ត្រូវយកចិត្តទុកដាក់ទៅលើការកែប្រែរបៀបរបបរស់នៅរបស់ប្រជាពលរដ្ឋ ដូចជា ការធ្វើស្រែ-ចំការតាមបែបពនេចរ ឬការកាប់ព្រៃឈើជាដើមដោយត្រូវផ្តល់លក្ខណៈបច្ចេកទេស និងបង្រៀនដល់ពួកគាត់អំពីការចិញ្ចឹមសត្វ ឬការដាំដំណាំ ដើម្បីជាប្រភពចំណូលវិញ
៩. មេឃុំ ចៅសង្កាត់ ត្រូវពង្រឹងការថែទាំផ្លូវលំនៅក្នុងមូលដ្ឋានរបស់ខ្លួន និងកៀរគរប្រជាពលរដ្ឋឲ្យចូលរួមជួយថែទាំ និងការពារ ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តគម្រោង
១០. អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹង និងមានវិធានការចំពោះការសាងសង់សំណង់នៅលើដីចំណីផ្លូវ និងការរៀបចំសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងសោភ័ណ្ឌភាពឲ្យបានល្អ ដោយផ្តើមចេញពីយើងទាំងអស់គ្នាជាមន្រ្តីរាជការជាមុន
១១. ពង្រឹងនិងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋឲ្យបានតាមផែន ការដែលបានកំណត់ពីថ្នាក់ជាតិ៕ ដោយ៖ ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិខេត្តរតនគិរី

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់