កិច្ច​ប្រជុំ​ពិនិត្យ​លើ​បទ​បង្ហាញ​បឋម​​ស្ដី​ពី​របក​គំហើញ​នៃ​អភិបាលកិច្ច​មូលដ្ឋាន​តាម​បែប​គុណភាព

ភ្នំពេញ ២៦ ឧសភា ២០១៧៖ ក្នុងគោលបំណងពិនិត្យលើរបកគំហើញនៃអភិបាលកិច្ចមូលដ្ឋានតាមបែបគុណភាព លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំកិច្ចប្រជុំមួយ ដឹកនាំដោយ ឯកឧត្ដម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ នៅសាលប្រជុំនៃលេខាធិការដ្ឋាន គ.ជ.អ.ប។

ឯកឧត្ដម ង៉ាន់ ចំរើន មានប្រសាសន៍ប្រាប់ពីគោលដៅសំខាន់ៗនៃការសិក្សាវាយតម្លៃនេះថា៖ ដើម្បីវាយតម្លៃទៅលើស្ថានភាពនៃអភិបាលកិច្ចមូលដ្ឋាននៅថ្នាក់ក្រោមជាតិ និងជាគន្លឹះក្នុងការពិចារណាកែលម្អលើយន្តការ និងការអនុវត្តនានា លេខាធិការដ្ឋានបាននឹងកំពុងវាយតម្លៃ និងផលិតឯកសារស្ដីពីរបកគំហើញនៃអភិបាលកិច្ចមូលដ្ឋានតាមបែបគុណភាព។ 

គួរបញ្ជាក់ថាការសិក្សាវាយតម្លៃនេះផ្ដោតសំខាន់លើ (១) ការត្រួតពិនិត្យទៅលើការវាយតម្លៃទៅលើការអនុវត្តរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ទៅវិធានគ្រប់គ្រងរបស់ក្រុង ស្រុក (DM Charter) (២) ការវាយតម្លៃទៅលើគុណភាពនៃការរៀបចំធ្វើវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង ស្រុក (៣) ការវាយតម្លៃលើកិច្ចប្រជុំរបស់ក្រុមប្រឹក្សាក្រុង ស្រុក (៤) ទំនាក់ទំនងអន្តររដ្ឋបាលរវាងឃុំ សង្កាត់ ជាមួយក្រុង ស្រុក និង(៥) ការវាយតម្លៃលើយន្តការនៃការិយាល័យច្រកចេញចូលតែមួយ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់