ពស់ថ្លាន់ខំប្រឹងលេបចំណីធំពេក ទីបំផុត អស់ជីវិតទាំងពីរ

ខណៈពេលលោក ណេល ម៉ាកដូហ្គាល (Neil McDoulgal) ជាអ្នកស្រុកម្នាក់រស់នៅក្នុងសហគម៍ជូឡាថេន (Julatten) ក្នុងប្រទេសអូស្ត្រាលី កំពុងដើររកផ្សិតក្នុងបរិវេណដីរបស់គាត់ ដ៏ប្រទះឃើញពស់ថ្លាន់ងាប់ដ៏ធំមួយក្បាលដែល…

ខណៈពេលលោក ណេល ម៉ាកដូហ្គាល (Neil McDoulgal) ជាអ្នកស្រុកម្នាក់រស់នៅក្នុងសហគម៍ជូឡាថេន (Julatten) ក្នុងប្រទេសអូស្ត្រាលី កំពុងដើររកផ្សិតក្នុងបរិវេណដីរបស់គាត់ ដ៏ប្រទះឃើញពស់ថ្លាន់ងាប់ដ៏ធំមួយក្បាលដែលមានប្រវែងដល់ទៅ៤,៥ ម៉ែត្រ។

ពស់នោះវាមានពោះប៉ោងយ៉ាងធំបង្ហាញថា វាបានស៊ីអ្វីមួយដែលមានទំហំដ៏ធំ។

អ្នកជំនាញម្នាក់បានប្រាប់លោក ណេល ម៉ាកដូហ្គាលថា ពេលនេះ ភាគច្រើនប្រហែលជាងាប់ដោយសារតែវាលេបចំណីធំពេក។ នៅពេលវះពោះរបស់វាដើម្បីពិនិត្យមើល ក៏ឃើញជ្រូកនៅក្នុងនោះ៕ ខុម

ដកស្រង់ចេញពីកាសែតរស្មីកម្ពុជា ឆ្នាំទី២២ លេខ៦៤០៥ ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០១៤ ទំព័រ គ៨។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់