ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​អភិបាល​រង​ខេត្ត​ព្រះវិហារ (AKP)

ព្រះវិហារ ១៧ តុលា ២០១៤៖ កាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ នៅសាលប្រជុំសាលា ខេត្តព្រះវិហារមានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងអភិបាលរងនៃគណៈអភិបាល ខេត្តព្រះវិហារចំនួន៣រូប គឺលោកជំទាវ ចឹក ហេង ឯកឧត្តម ស៊ូ សិរី និង ឯកឧត្តម លី សារ៉ារិទ្ធ។

ព្រះវិហារ ១៧ តុលា ២០១៤៖ កាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ នៅសាលប្រជុំសាលា ខេត្តព្រះវិហារមានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងអភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារចំនួន៣រូបគឺលោកជំទាវ ចឹក ហេង ឯកឧត្តម ស៊ូ សិរី និង ឯកឧត្តម លី សារ៉ារិទ្ធ។

 

ឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារបានលើកឡើងថា ខេត្តព្រះវិហារមានការទំនាក់ទំនងគ្នាល្អ ជាមួយប្រទេសជាប់ព្រំដែន ទោះបីនយោបាយប្រទេសថៃមានការផ្លាស់ប្តូរយ៉ាងណាក្តី ហើយយើងបានទប់ស្កាត់ប្រជាពលរដ្ឋធ្វើចំណាកស្រុកលួចឆ្លងដែនខុសច្បាប់ ទៅកាប់ ឈើគ្រញូងក្នុងទឹកដីថៃយកមកធ្វើការអប់រំបានរាប់រយនាក់ ហើយឱ្យត្រឡប់ទៅផ្ទះវិញ។ ចំណែកបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គឺមានសភាពល្អប្រសើរ រីឯការងារបង្កបង្កើនផលឆ្នាំនេះទឹកជំនន់ ទឹកភ្លៀង និងស្ទឹងសែន ធ្វើឱ្យខូចសន្ទូងទាំងស្រុងចំនួន៣០២៦ហិកតា និងប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន៣៥៨៦គ្រួសារ។

 

ឯកឧត្តម អ៊ុំ ម៉ារ៉ា បន្តទៀតថា ចំពោះការងារទប់ស្កាត់បទល្មើសព្រៃឈើបានចំនួន៨២ករណី រឹបអូសបានឈើគ្រប់ ប្រភេទ ចំនួន ៤២១.៧០៧ ម៉ែត្រគូប និង ដកហូតមធ្យោបាយដឹកជញ្ជូន ជាច្រើនទៀត។

 

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរដល់ថ្នាក់ដឹកនាំខេត្តទាំងអស់ដែលបានខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ

គួរឱ្យកត់សម្គាល់។ តែទោះបីយ៉ាងណាយើងត្រូវខិតខំបន្ថែមទៀតក្នុងការជំរុញការការពារ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងកិច្ចសហប្រតិបត្តិការ ល្អជាមួយអាជ្ញាធរជាប់ព្រំដែនឡាវ និង ថៃដោយស្វែងយល់ពីគ្នាទៅវិញទៅមក។

 

ឯកឧត្តមមានប្រសាសន៍ថា នៅថ្ងៃនេះខេត្តព្រះវិហារទទួលបានអភិបាលរងខេត្តចំនួន៣រូបបន្ថែមទៀត ហេតុនេះក្នុងនាមជាថ្នាក់ដឹកនាំខេត្តត្រូវរួមគ្នា

ជាធ្លុងមួយអនុវត្តន៍គោលនយោបាយជាតិ គោរពច្បាប់ លិខិតបទដ្ឋាននានារបស់ថ្នាក់លើធានាឱ្យបាននូវការអនុវត្តច្បាប់មានតម្លាភាព គណនេយ្យភាព និង ប្រសិទ្ធភាពការងារ៕ 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា៖ http://www.akp.gov.kh/kh/?p=97264

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់