វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ ការ​រៀបចំ​ផែនការ​អភិវឌ្ឍ​ន៍ និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ក្រុង​ ស្រុក​

ព្រះវិហារ ១៦ កញ្ញា ២០១៤៖ ដើម្បីផ្តល់ចំណេះដឹងដល់ក្រុមអភិវឌ្ឍន៍សមត្ថភាពខេត្ត ទីប្រឹក្សាក្រុង ស្រុក  មន្រ្តីបច្ចេកទេសគាំទ្រក្រុងស្រុក ព្រមទាំងមន្រ្តីទទួកបន្ទុកកសាងផែនការ អភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល រដ្ឋបាលខេត្តព្រះវិហារបានរៀបចំវគ្គ បណ្តុះបណ្តាលស្តីពី ការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលក្រុង ស្រុក…

 

ព្រះវិហារ ១៦ កញ្ញា ២០១៤៖ ដើម្បីផ្តល់ចំណេះដឹងដល់ក្រុមអភិវឌ្ឍន៍សមត្ថភាពខេត្ត ទីប្រឹក្សាក្រុង ស្រុក  មន្រ្តីបច្ចេកទេសគាំទ្រក្រុងស្រុក ព្រមទាំងមន្រ្តីទទួកបន្ទុកកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល រដ្ឋបាលខេត្តព្រះវិហារបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលក្រុង ស្រុក កាលពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៤។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមការសម្របសម្រួលរបស់ទីចាត់ការផែនការ និងវិនិយោគ និងមានការសហការ និងគាំទ្រពីមន្ទីរផែនការខេត្ត និងទីប្រឹក្សាអភិវឌ្ឍន៍សមត្ថភាពថ្នាក់ខេត្ត ដើម្បីបណ្តុះបណ្តាល និងផ្សព្វផ្សាយបន្តដល់ក្រុមប្រឹក្សាក្រុង ស្រុក គណៈអភិបាលក្រុង ស្រុក នាយក នាយករងរដ្ឋបាលក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធចំណុះសាលាក្រុង ស្រុក ព្រមទាំងការិយាល័យជំនាញនានា និងអ្នកពាក់ព័ន្ធដ៏ទៃទៀតក្នុងដែនសមត្ថកិច្ចក្រុមប្រឹក្សាក្រង ស្រុក ដើម្បើសហការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលសម្រាប់អាណត្តិប្រាំឆ្នាំរបស់ខ្លួន។
   
 តាមរយៈវគ្គបណ្តុះបណ្តាលនេះ រដ្ឋបាលក្រុង ស្រុកនឹងកំណត់បាននូវចក្ខុវិស័យ គោលបំណងអភិវឌ្ឍន៍ គោលដៅអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ ព្រមទាំងផែនការសកម្មភាពដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍ និងការផ្តល់សេវាជូនប្រជាពលរដ្ឋស្របតាមតម្រូវការជាក់ស្តែងនៅមូលដ្ឋាន និងប្រកបដោយតម្លាភាព គណនេយ្យភាព  សមធម៌ និងប្រសិទ្ធភាពខ្ពស់។

សមាសភាពចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះមានទីប្រឹក្សាក្រុង ស្រុក មន្រ្តីបច្ចេកទេសគាំទ្រក្រុងស្រុក ព្រមទាំងមន្រ្តីទទួកបន្ទុកកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក  និងមន្រ្តីពាក់ព័ន្ធផ្សេងទៀតនៅថ្នាក់ខេត្ត នៃខេត្តព្រះវិហារដែលមានវត្តមានសរុបចំនួន ៣១នាក់ ស្រី៤នាក់ ។

ជាលទ្ធផលសិក្ខាកាមរៀនសូត្របានអំពីទិដ្ឋភាពទូទៅនៃការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ និងដំណើរការនៃការកសាងផែនការអភិវឌ្ឍន៍ដែលមានបីជំហានគឺ ទី១)ការរៀបចំផ្សព្វផ្សាយព័ត៌មាន ទី២)ការរៀបចំសេចក្តីព្រាងផែនការអភវឌ្ឍន៍ និងទី៣) ការអនុម័ត និងផ្សព្វផ្សាយផែនការអភិវឌ្ឍន៍។ ចំណែកឯកម្មវិធីវិនិយោគ៣ឆ្នាំរំកិលក៏មានបីជំហានផងដែរគឺ ទី១)ការរៀបចំបញ្ជីគម្រោងអាទិភាពក្រុង ស្រុក ទី២) ការរៀបចំសេចក្តីព្រាងកម្មវិធីវិនិយោគ និងទី៣)ការអនុម័ត និងផ្សព្វផ្សាយកម្មវិធីវិនិយោគ។ វគ្គបណ្តុះបណ្តាលនេះ ក៏មានមេរៀនស្តីពីការបម្រែបម្រួលអាកាសធាតុផងដែ។

ក្នុងដំណើរការនៃវគ្គគ្រូឧទ្ទេសនេះ សិក្ខាកាមបានផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកយ៉ាងផុលផុសប្រកបដោយបរិយាកាស រីករាយនិងមានការចូលរួម។

ជាលទ្ធផលបង្ហាញថា សិក្ខាកាមទាំងអស់មានចំណេះដឹង ព្រមទាំងបទពិសោធន៍កើនឡើង ហើយអាចយកចំណេះដឹង និងបទពិសោធន៍ទាំងនះទៅបណ្តុះបណ្តាលបន្តដល់រដ្ឋបាល និងអ្នកពាក់ព័ន្ធក្រុង ស្រុកក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុកបានសមស្របទៅតាមគោលការណ៍ណែនាំ និតិវិធី និងប្រកបដោយប្រសិទ្ធិភាព៕ រៀបចំដោយ៖ ជាម មុន្នី ទីប្រឹក្សាអភិវឌ្ឍន៍សមត្ថភាពថ្នាក់ខេត្ត

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់