​កិច្ចប្រជុំ​គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្តព្រះវិហារ

ព្រះវិហារ ១៥ កុម្ភៈ ២០១៦៖ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ មានរៀបចំកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស ខេត្តព្រះវិហារ  ក្រោមអធិបតីភាពលោក សុខ ហៃ អភិបាលរងខេត្ត និងជាប្រធានមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត…

ព្រះវិហារ ១៥ កុម្ភៈ ២០១៦៖ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ មានរៀបចំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្តព្រះវិហារ  ក្រោមអធិបតីភាពលោក សុខ ហៃ អភិបាលរងខេត្ត និងជាប្រធានមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត នាយករងរដ្ឋបាល នាយកទីចាត់ការធនធានមនុស្សដែលជាសមាជិក សមាជិការបស់គណៈកម្មាធិការគ្រប់គ្រងមណ្ឌល លេខាធិការ ក្រុមការងារបច្ចេកទេស មន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត និងអង្គការសង្គមស៊ីវិល ដែលជាដៃគូអភិវឌ្ឍន៍ក្នុងខេត្ត សរុបប្រមាណ ២៣នាក់ ក្នុងនោះស្រី ០៦នាក់។

លោក សុខ ហៃ អភិបាលរងខេត្ត និងជាប្រធានមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត បានបង្ហាញអំពីគោលបំណង និងរបៀបវារៈនៃកិច្ចប្រជុំ ដូចខាងក្រោម៖
    ១. ពិភាក្សា និងផ្សព្វផ្សាយបញ្ជីអង្គភាព និងអ្នកផ្ដល់សេវាកម្មផ្នែកអភិវឌ្ឍន៍សមត្ថភាពឆ្នាំ២០១៦
    ២. ពិភាក្សាលើការផ្ដល់សេវាគាំទ្រដល់ការអនុវត្តផែនការសកម្មភាពរបស់មណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត និង
    ៣. បញ្ហាផ្សេងៗ

លោកស្រី នុត សាមាន ប្រធានទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត បានធ្វើបទបង្ហាញស្តីពីបញ្ជីអង្គភាព និងអ្នកផ្ដល់សេវាកម្មអភិវឌ្ឍន៍សមត្ថភាពប្រចាំឆ្នាំ ២០១៦ របស់មណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្តព្រះវិហារ និងបានពិភាក្សាលើការផ្ដល់សេវាគាំទ្រ ដល់ការអនុវត្តផែនការសកម្មភាព របស់មណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត ទទួលបានលទ្ធផលដូចខាងក្រោម៖

  • អង្គការទស្សនៈពិភពលោកកម្ពុជា ប្រចាំខេត្តព្រះវិហារ បានគាំទ្រថវិកាទាំងស្រុងលើការអនុវត្តសកម្មភាពចំនួន៤ ដល់រដ្ឋបាលក្រុង ស្រុកគោលដៅចំនួនចំនួន៧។
  • មន្ទីរកិច្ចការនារីខេត្ត បានគាំទ្រចំនួន ០២ សកម្មភាព (គាំទ្រផ្នែកបច្ចេកទេស ១សកម្មភាព និងគាំទ្រថវិកា និងបច្ចេកទេស១សកម្មភាព)។
  • មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងរតនាគារខេត្តគាំទ្រផ្នែកបច្ចេកទេសបណ្តុះបណ្តាលចំនួន ២សកម្មភាព។
  • មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តគាំទ្របច្ចេកទេសជំនាញចំនួន ០១សកម្មភាព។

លោក សុខ ហៃ បានណែនាំដល់ក្រុមការងារបច្ចេកទេស និងលេខាធិការនៃមណ្ឌលសហការជាមួយអង្គការដៃគូ និងមន្ទីរ អង្គភាពពាក់ព័ន្ធ ធ្វើការរៀបចំផែនការសកម្មភាព និងថវិកាលំអិត កែសម្រួលឯកសារពាក់ព័ន្ធតាមនីតិវិធីជាធរមាន និងកំណត់ពេលវេលាចុះអនុស្សារណៈយោគយល់គ្នារវាងឯកឧត្តមអភិបាលខេត្ត ជាមួយនឹងតំណាងអង្គការសង្គមស៊ីវិល និងមន្ទីរ អង្គភាពដែលផ្តល់ការគាំទ្រខាងលើ៕

អត្ថបទ៖ លោក ម៉ុន ច័ន្ទម៉ូលី

កែសម្រួល៖ លោកស្រី នុត សាមាន

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់