ប្រជុំ​ផ្សព្វផ្សាយ​ប្រកាស​ស្ដីពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ ​នៃ​មន្ទីរ​មុខងារ​សាធារណៈ​រាជធានី ខេត្ត នៅ​ខេត្ត​ព្រៃវែង

ព្រៃវែង ៥ កញ្ញា ២០១៤៖ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៤ នៅសាលាខេត្តព្រៃវែង មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមន្ទីរមុខងារ សាធារណៈរាជធានី ខេត្ត ក្រោមការអញ្ជើញចូលរួមពីឯកឧត្ដម ជុក មុន្នី អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ ឯកឧត្ដម ឡុង ថាត  អភិបាលរងខេត្តព្រៃវែង។

ព្រៃវែង ៥ កញ្ញា ២០១៤៖ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៤ នៅសាលាខេត្តព្រៃវែង មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្តីពីការរៀបចំ

និងការប្រព្រឹត្តទៅនៃមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ក្រោមការអញ្ជើញចូលរួមពីឯកឧត្ដម ជុក មុន្នី អនុរដ្ឋលេខាធិការក្រសួង

មុខងារសាធារណៈ ឯកឧត្ដម ឡុង ថាត  អភិបាលរងខេត្តព្រៃវែង ឯកឧត្ដម ស សាម៉ីឌី ទីប្រឹក្សាក្រសួងនិងជាប្រធាននាយកដ្ឋាននីតិកម្មនិងវិវាទ

មុខងារសាធារណៈ។

 

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម ឡុង ថាត  អភិបាលរងខេត្តព្រៃវែង ក្នុងនាមរដ្ឋបាលខេត្ត និងក្រុមប្រឹក្សាខេត្ត បានស្វាគមន៍ចំពោះការរៀបចំ

ឲ្យមានកិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្ដីពីការ រៀបចំ និងការប្រព្រឹត្តិទៅនៃមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត និងគោលការណ៍សំខាន់ៗ

របស់ក្រសួងមុខងារសាធារណៈ ដែលនេះជាការវិវត្តថ្មីមួយនៃទម្រង់រដ្ឋបាលសាធារណៈ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣

របស់រាជរដ្ឋាភិបាលអាណត្តិទី៥នៃរដ្ឋសភា។

 

ឯកឧត្តម ជុក មុន្នី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានថ្លែងថា កិច្ចប្រជុំនេះ ក្នុងន័យសំដៅឲ្យការអនុវត្តតួនាទី ភារកិច្ច

របស់មន្ទីរមុខងារសាធារណៈខេត្តប្រព្រឹត្តទៅដោយរលូន ដោយមានការចូលរួមសហការល្អប្រសើរពីបណ្តាមន្ទីរ អង្គភាពនានាជុំវិញខេត្ត ពិសេស

ឲ្យអនុវត្តផែនការគោលនយោបាយរបស់ក្រសួងមុខងារសាធារណៈទទួលបានប្រសិទ្ធផលស្រប តាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣

របស់រាជរដ្ឋាភិបាលអាណត្តិទី៥។

 

ឯកឧត្តម ជុក មុន្នី បានផ្តល់អនុសាសន៍ចំនួន៩ចំណុចរួមមាន៖ ១-ការពង្រឹងការគ្រប់គ្រងមន្រ្តីរាជការថ្នាក់ក្រោមជាតិ ២-ការពង្រឹងការ

បើកប្រាក់បៀវត្ស ៣-ការធ្វើនិយ័តក្របខ័ណ្ឌ ឋានន្តរ សក្តិ ៤-ការធ្វើប្រតិភូកម្មអំណាចថ្នាក់ក្រោមជាតិ ៥-ការកែទម្រង់ប្រព័ន្ធបៀវត្ស

៦-ការប្រើប្រាស់មន្រ្តីជាប់កិច្ចសន្យា ៧-អំពីមន្រ្តីអវត្តមាន អង្គភាពប្រឆាំងអំពើពុករលួយបានប្រកាសហើយ សូមសំអាតឲ្យហើយកាលណាគេ

រកឃើញគេចាប់ឲ្យសងឬមានទោស ហើយប្រធានអង្គភាពត្រូវទទួលខុសត្រូវ ៨-អំពីតារាងស្ថិតិ ធ្វើឲ្យមានភាពងាយស្រួលក្នុងការគ្រប់គ្រង

មន្ត្រីរាជការនិងទី ៩- អំពីសមាជិកក្រុមប្រឹក្សាដែលមិនទាន់ចូលនិវត្តន៍ហើយជាប់ជាក្រុមប្រឹក្សា៕ ដោយ៖ វាសនា ជីវ័ន្ត ខេត្តព្រៃវែង

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់