អភិបាល​ខេត្ត​ព្រៃវែង ចុះ​ជួប​ប្រជាពលរដ្ឋ នៅ​ស្រុក​ពោធិ៍រៀង​ស្ដាប់​ពី​កង្វល់ និង​សំណូមពរ

ព្រៃវែង ២២ មករា ២០១៥៖ អភិបាលខេត្តព្រៃវែង និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ខេត្ត ឯកឧត្ដមហាស់ សារ៉េត កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ រួមជាមួយក្រុមការងារ បានចុះទៅជួបជាមួយប្រជាពលរដ្ឋមូលដ្ឋានមកពីតាមឃុំ របស់ស្រុកពោធិ៍រៀង ដើម្បីចង់ដឹងនិងស្ដាប់ការលើកឡើងនូវបញ្ហាផ្សេងៗ និងកង្វល់របស់ពួកគាត់ដើម្បីឈានទៅរកដំណោះស្រាយមួយ។

ការជួបសំណេះសំណាលក៏ដូចជាស្ដាប់ អំពីការលើកឡើងពីកង្វល់ផ្សេងៗ របស់ប្រជាពលរដ្ឋខាងលើនេះ បានធ្វើឡើងតាមរយៈការរៀបចំវេទិកាសាធារណៈហើយប្រជាពលរដ្ឋនិងមេឃុំទាំងអស់ របស់ស្រុកពោធិ៍រៀង បានអញ្ជើញចូលរួមដើម្បីបង្ហាញពីបញ្ហាក៏ដូចជាទុក្ខកង្វល់ទៅថ្នាក់ដឹកនាំ។

នៅក្នុងវេទិកាសាធារណៈនេះ អភិបាលស្រុកពោធិ៍រៀង លោកម៉ៅ គឹមឡុង បានលើកឡើងពីស្ថានភាពទូទៅនៃការងាររដ្ឋបាលរបស់ស្រុក ដែលសម្រេចនាពេលកន្លងទៅ និងការដាក់ផែនការបន្ដអនុវត្តនាឆ្នាំខាងមុខទៀត។

ក្រោយពីបញ្ចប់ការបង្ហាញពីលទ្ធផលការងាររដ្ឋបាលទូទៅរបស់អភិបាលស្រុករួចមក មេឃុំទាំងអស់នៅក្នុងស្រុកពោធិ៍រៀង បានលើកឡើងពីបញ្ហាប្រឈម តាមរយៈសំណូមពររបស់ប្រជាពលរដ្ឋនៅតាមឃុំនីមួយៗ ដូចជាបញ្ហាផ្លូវ បញ្ហាអគ្គិសនីជាដើម។

នៅក្នុងឱកាសនោះ ឯកឧត្ដមហាស់ សារ៉េត បានលើកឡើងពីការយកចិត្ដទុកដាក់ជា ប្រចាំរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានប្រចាំខេត្តព្រៃវែង អំពីសុខទុក្ខរស់នៅរបស់ពលរដ្ឋមិនថាតែនៅស្រុកពោធិ៍រៀងនោះទេ តែទូទាំងខេត្តទាំងមូល។

អភិបាលខេត្តព្រៃវែង ក្រៅពីការលើកឡើងនូវភាពរីកចម្រើននៅក្នុងខេត្ត លោកក៏បាន សន្យាទៅកាន់ប្រជាពលរដ្ឋយកបញ្ហានានាដែលលើកឡើងនៅក្នុងវេទិកាសាធារណៈនេះទៅដោះស្រាយ និងសុំគោលការណ៍ណែនាំពីថ្នាក់លើមិនទុកឱ្យប្រជាពលរដ្ឋបន្តមានកង្វល់ទាំងនេះតទៅទៀតឡើយ៕

អត្ថបទដកស្រងចេញពីគេហទំព័រដើមអម្ពិល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់