គណៈ​បញ្ជាការ​ឯកភាព ខេត្ត​ព្រះវិហារ បើក​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ ការ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព

ព្រះវិហារ ១៣ តុលា ២០១៤៖ គណៈបញ្ជាការឯកភាពខេត្ដព្រះវិហារ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ក្នុងរយៈពេល៣ខែកន្លងមកនេះ។

ព្រះវិហារ ១៣ តុលា ២០១៤៖ គណៈបញ្ជាការឯកភាពខេត្ដព្រះវិហារ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យ

ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ក្នុងរយៈពេល៣ខែកន្លងមកនេះ។

 

កិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពខេត្ដបានប្រព្រឹត្ដទៅក្រោមអធិបតីភាពលោក ឡុង ផល អនុរដ្ឋ លេខាធិការ ក្រសួងមហាផ្ទៃ និងលោកអភិបាលខេត្ដព្រះវិហារ អ៊ុំ ម៉ារ៉ា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រី ពាក់ព័ន្ធមួយចំនួនទៀត ។

 

នៅក្នុងកិច្ចប្រជុំនេះ អភិបាលខេត្ដព្រះវិហារ បានលើកឡើងពីលទ្ធផលការងារដែល សម្រេចបាននាពេលកន្លងទៅរបស់អាជ្ញាធរ និងសមត្ថកិច្ចតាមបណ្ដា ស្រុក-ក្រុង លើការរៀបចំវេទិកា ភូមិ ឃុំ មានសុវត្ថិភាពតាមរយៈការអញ្ជើញចូលរួមពីសំណាក់ប្រជាពលរដ្ឋជាច្រើននាក់។

 

លោកអភិបាលខេត្ដបានបញ្ជាក់ទៀតថា តាមរយៈវេទិកាភូមិ ឃុំ មានសុវត្ថិភាពនាពេលកន្លងទៅនេះ ថ្នាក់ដឹកនាំខេត្ដនិង សមត្ថកិច្ចពាក់ព័ន្ធក៏បានចូលរួមដោះស្រាយនូវ កង្វល់និងការលើកឡើងផ្សេងៗរបស់ប្រជាពលរដ្ឋមូលដ្ឋានតាមរយៈការសំណូមពររបស់ពួកគាត់។

 

ជាមួយគ្នានេះ លោកអ៊ុំ ម៉ារ៉ា ជាប្រធាន គណៈបញ្ជាការឯកភាពខេត្ដ ក៏បានបង្ហាញ ពីផែនការនិងទិសដៅបន្ដ ចំពោះកិច្ចការមួយនេះ តបតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដើម្បីចូលរួមទប់ស្កាត់បទល្មើស រក្សាសន្ដិសុខ សុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅតាមបណ្ដាមូលដ្ឋានទាំងអស់។

 

ដោយឡែក លោក ឡុង ផល បានជំរុញឱ្យថ្នាក់ដឹកនាំខេត្ដនិងសមត្ថកិច្ច ពាក់ព័ន្ធបន្ដយកចិត្ដទុកដាក់ដោយការទទួលខុសត្រូវខ្ពស់ចំពោះ

បញ្ហាមួយនេះ និងខិតខំ ដោះស្រាយរាល់បញ្ហាក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលពួកគាត់បានចូលរួមនៅក្នុងវេទិកាភូមិ

ឃុំមានសុវត្ថិភាពទាំងនេះ៕ 

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិល៖ http://www.dap-news.com/2011-06-14-02-39-55/96844-2014-10-13-04-38-03.html

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់