អភិបាលខេត្ត អញ្ជើញចូលរួមប្រជុំ ជាមួយប្រធានក្រុមហ៊ុន សហគ្រាស និង ម្ចាស់ សណ្ឋាគារ ដើម្បីរកការងារ ជូនពលករខ្មែរ

ពោធិ៍សាត់ ២៤ មិថុនា ២០១៤៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ នេះ នៅសាលាខេត្តពោធិ៍សាត់ មានបើកកិច្ចប្រជុំមួយ រវាងអាជ្ញាធរខេត្ត ជាមួយនឹងបណ្តាក្រុមហ៊ុន សហគ្រាស រោងចក្រ និង ម្ចាស់សណ្ឋាគារទាំងអស់ ដែលមានទីតាំង ក្នុងទឹកដីខេត្តពោធិ៍សាត់ ដោយខ្លឹមសារប្រជុំនោះ គឺផ្តោតជាសំខាន់ ដើម្បីរកការងារ ជូនពលករ…

ដោយ៖ ដើមអម្ពិល ID-015 Tuesday, 24 June 2014 10:00
http://www.dap-news.com/2011-06-14-02-39-55/89163-2014-06-24-03-01-22.html

ពោធិ៍សាត់ ២៤ មិថុនា ២០១៤៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ នេះ នៅសាលាខេត្តពោធិ៍សាត់ មានបើកកិច្ចប្រជុំ មួយ រវាងអាជ្ញាធរខេត្ត ជាមួយនឹងបណ្តាក្រុមហ៊ុន សហគ្រាស រោងចក្រ និង ម្ចាស់សណ្ឋាគារទាំងអស់ ដែលមានទីតាំង ក្នុងទឹកដីខេត្តពោធិ៍សាត់ ដោយខ្លឹមសារប្រជុំនោះ គឺផ្តោតជាសំខាន់ ដើម្បីរកការងារ ជូនពលករទាំងក្នុងស្រុក និង ពលករចំណាកស្រុក ដែលទើបតែវិលត្រឡប់ មកពីប្រទេសថៃ ។

ចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំនោះដែរ គេសង្កេតឃើញវត្តមាន របស់លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងមានការចូលពីសំណាក់ លោក កើត ឆែ អភិបាលរងខេត្ត-លោក ស្រី ជុក សុផានី អភិបាលរងខេត្ត លោក ហេង សុភាណា នាយករដ្ឋបាលសាលាខេត្ត លោកប្រធាន មន្ទីរពាក់ព័ន្ធ លោកអភិបាល អភិបាលរងស្រុក-ក្រុង-មេឃុំ-ចៅសង្កាត់ និង ប្រធាន ឬអនុប្រធាន ឬ តំណាងក្រុមហ៊ុន រោងចក្រ-សហគ្រាសនានាក្នុងខេត្ត ព្រមទាំងម្ចាស់សណ្ឋាគារខ្នាតធំៗ ជាច្រើនក្នុង ខេត្តពោធិ៍សាត់ ។

បន្ទាប់ពីតំណាងក្រុមហ៊ុន រោងចក្រ សហគ្រាសមួយចំនួន បានឡើងមានយោបល់ស្តីពីកង្វះខាតកម្មករ និងពលករ សម្រាប់បម្រើការងារ ក្នុងក្រុមហ៊ុន-រោងចក្រ សហគ្រាសនានារួចមក ។ លោកម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានផ្តល់អនុសាសន៍មួយចំនួន ទៅដល់បណ្តាក្រុមហ៊ុន សហគ្រាស រោងចក្រនានា សូមឲ្យបើកចិត្តទូលាយ ក្នុងការទទួលយកពលករ ឲ្យបានកាន់តែច្រើន កាលណា គឺកាន់តែល្អកាលហ្នឹង លោកថា បើពលករ របស់យើងបានការងារ ធ្វើក្នុងស្រុកបានកាន់ តែ ច្រើននោះ ការចំណាកស្រុករបស់ប្រជាពលរដ្ឋ នឹងអាចកាត់បន្ថយបានមួយកម្រិតថែមទៀត ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់