ឯកឧត្ដម ម៉ៅ ធនិន ៖ ប័ណ្ណ​កម្មសិទ្ធិ​ដី​ជា​មាសប្រាក់​សំខាន់​សម្រាប់​ជីវិត​ប្រជាពលរដ្ឋ (AKP)

ពោធិ៍សាត់ ៥ សីហា ២០១៥៖ ប័ណ្ណកម្មសិទ្ធិដីធ្លី ត្រូវរក្សាទុកឱ្យបានល្អ និងប្រុងប្រយត្ន័កុំឱ្យបាត់បង់ព្រោះវាជាមាសប្រាក់ដ៏សំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋ និងជាសិទ្ធិស្របច្បាប់ពេញលេញក្នុង ការផ្ទេរ និងបែងចែកដល់កូនចៅ។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម ម៉ៅ ធនិន អភិ បាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ថ្លែងនៅក្នុងឱកាសចែកបណ្ណ័កម្មសិទ្ធិដីធ្លីជូនប្រ ជាពលរដ្ឋភូមិស្សានិងភូមិអន្លង់វិល ឃុំស្សា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥។

ពោធិ៍សាត់ ៥ សីហា ២០១៥៖ ប័ណ្ណកម្មសិទ្ធិដីធ្លី ត្រូវរក្សាទុកឱ្យបានល្អ និងប្រុងប្រយត្ន័កុំឱ្យបាត់បង់ព្រោះវាជាមាសប្រាក់ដ៏សំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋ និងជាសិទ្ធិស្របច្បាប់ពេញលេញក្នុង ការផ្ទេរ និងបែងចែកដល់កូនចៅ។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម ម៉ៅ ធនិន អភិ បាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ថ្លែងនៅក្នុងឱកាសចែកបណ្ណ័កម្មសិទ្ធិដីធ្លីជូនប្រ ជាពលរដ្ឋភូមិស្សានិងភូមិអន្លង់វិល ឃុំស្សា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥។

 

ឯកឧត្ដម ម៉ៅ ធនិន បានថ្លែងថា បន្ទាប់ពីទទួលប័ណ្ណកម្មសិទ្ធិដីរួចហើយ គប្បី ប្រជាពលរដ្ឋរក្សាទុកឱ្យបានល្អ និងត្រូវប្រុងប្រយ័ត្នកុំឱ្យបាត់បង់ព្រោះវាជាមាសប្រាក់ដ៏សំខាន់សម្រាប់ជីវិត និងម្យ៉ាងទៀតជាសិទ្ធិស្របច្បាប់ពេញលេញក្នុងការបែងចែក ឬផ្ទេរទ្រព្យសម្បត្តិរបស់ខ្លួនដល់កូនចៅ ដែលនេះជាការជួយពិតប្រាកដ ពុំមែនជាការកេងចំណេញផ្នែកនយោបាយអ្វីឡើយ។ គោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅក្នុងស្ថានភាពរៀបរយ សមរម្យ ជាការកាត់បន្ថយភាពក្រីក្រប្រកបដោយសុខដុមរមនា។

 

ឯកឧត្តមបន្តទៀតថា ផលប្រយោជន៍ជាច្រើន ដែលប្រជាជនកំពុងទទួលបានទាំងប្រយោល និងផ្ទាល់ពីការអភិវឌ្ឍលើគ្រប់វិស័យ ពោលគឺមានស្ថិរភាពនយោបាយដែលជាគន្លឹះនាំមកនូវសេដ្ឋកិច្ចគ្រួសារ ក៏ដូចសង្គមជាតិបានល្អប្រសើរ ធ្វើឱ្យប្រជាពលរដ្ឋអាចប្រកបរបររកស៊ីមិនមានការភ័យខ្លាច។ កត្តាដែលសំខាន់ជាងនេះទៅទៀតនោះ គប្បីប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ត្រូវមានការចូលរួមអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុច និងចេះរួមរស់នៅជាមួយគ្នាទើបល្អប្រសើរ។

 

លោក ចេង ឡៃ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបានឱ្យដឹងថា ខេត្តពោធិ៍សាត់ត្រូវបានជ្រើសរើសជាខេត្តអាទិភាព ក្នុងការចុះបញ្ជី ជាលក្ខណប្រព័ន្ធក្នុងចំណោម២៥រាជធានី ខេត្ត។ គម្រោងរៀបចំដែនដី និងរដ្ឋបាលដីធ្លី នៅខេត្តពោធិ៍សាត់បានចាប់ផ្តើមនាឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ននេះគ្របដណ្តប់ ១៤ឃុំសង្កាត់ស្មើនឹង១២៥ភូមិ ដោយប្រមូលទិន្នន័យបាន៤៦.៥៩២ក្បាលដី និងចែក ប័ណ្ណដល់ដៃប្រជាពលរដ្ឋបាន៤៤.៩៩៦ប័ណ្ណ។ ក្រោយពីបានបញ្ចប់បទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលមកមន្ទីរបានបង្កើតក្រុមចុះវាស់វែងបាន៣ក្រុម គឺក្រុមទី១កំពុងអនុ វត្តន៍នៅឃុំកញ្ជរ ក្រុមទី២នៅឃុំអន្លង់វិល និងក្រុមទី៣នៅឃុំកោះជុំ ជាឃុំចុងក្រោយ របស់ស្រុកកណ្តៀងរួចបន្តទៅឃុំស្នាមព្រះ ត្រពាំងជង និងឃុំតាលោ ស្រុកបាកានទៀត។

 

លោកបានលើកឡើងទៀតថា ក្រោយពីបានធ្វើការបណ្តុះបណ្តាលគណៈកម្មការរដ្ឋបាលដីធ្លី ការកំណត់តំបន់វិនិច្ឆ័យ ការចុះវាស់វែងបញ្ចូលទិន្នន័យក្នុងប្រព័ន្ធកុំព្យូទ័រ និង បិទប្រកាសផ្សាយរយៈពេល៣០ថ្ងៃនោះរួចមក កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ត សម្រេចផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋភូមិស្សា និងភូមិអន្លង់វិលឃុំស្សា ស្រុក កណ្តៀងចំនួន១២១៣ប័ណ្ណដល់ប្រជាពលរដ្ឋចំនួន៤៦៤គ្រួសារ។ ប័ណ្ណដីឬប័ណ្ណ សម្គាល់សិទ្ធិកាន់កាប់មានពីមុនមកត្រូវបានទុកជាមោឃៈ ចំពោះតំបន់ ដែលបានចែក វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាប្រព័ន្ធរួចហើយ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ៖http://www.akp.gov.kh/kh/?p=121093

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់