ពិធី​ផ្សព្វផ្សាយ ត្រួតពិនិត្យ និង​ជំរុញ​ការ​អនុវត្ត​ផែនការ​យុទ្ធនាការ​ ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ (AKP)

ពោធិ៍សាត់ ១៨ សីហា ២០១៥៖ ឯកឧត្ដម ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃមានប្រសាសន៍ថា កត្តាសន្តិភាព ស្ថិរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដែលធានាបាននូវការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម និងការលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយបាននូវភាពក្រីក្ររបស់ប្រជាជន។

នៅក្នុងពិធីផ្សព្វផ្សាយ ត្រួតពិនិត្យ និងជំរុញការអនុវត្តផែនការយុទ្ធនាការ ផ្ដល់អត្តសញ្ញាណប័ណ្ណខ្មែរ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ នៅសាលាខេត្តពោធិ៍សាត់ ឯកឧត្ដម ប៉ុល លឹម មានប្រសាសន៍ថា ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលដៅមួយចំនួនសំដៅធានាឱ្យបាននូវការរស់នៅរបស់ប្រជាពលរដ្ឋ មានសុវត្ថិភាព និងទទួលបាននូវការអភិវឌ្ឍរបស់សង្គមប្រកបទៅដោយសមធម៌ដូច ជាគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព កំណែទម្រង់រដ្ឋបាលសាធារណៈសំដៅបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

ឯកឧត្ដមថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ការផ្ដល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរគំរូថ្មីជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗរូប ពីព្រោះអត្តសញ្ញាណប័ណ្ណ គឺជា លិខិតដែលបានបញ្ជាក់អំពីអត្តសញ្ញាណបុគ្គលម្នាក់ៗ គឺជាឯកសារប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសសំដៅដល់ការបោះឆ្នោតក្នុងឆ្នាំ២០១៧ និង២០១៨ខាងមុខនេះ៕ ដោយ៖ ណៅ ធឿន

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)៖ http://www.akp.gov.kh/kh/?p=122068

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់