ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​អភិវឌ្ឍ​រយៈ​ពេល​៥ឆ្នាំ និង​កម្មវិធី​វិនិយោគ​៣​ឆ្នាំ​​រំកិល​ ខេត្ត​ពោធិ៍សាត់ (AKP)

ពោធិ៍សាត់ ២២ កញ្ញា ២០១៥៖ ផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ ២០១៥-២០១៩ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់ខេត្តពោធិ៍សាត់ ត្រូវបានរដ្ឋបាលសាលាខេត្តធ្វើការផ្សព្វផ្សាយនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព ឯកឧត្ដម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត ពោធិ៍សាត់កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តដើម្បីឱ្យមន្ទីរ អង្គភាពនិងវិស័យឯកជនជុំវិញខេត្តអនុវត្តន៍ចំគោលដៅនិងទទួលបានលទ្ធផលល្អប្រសើរ។

ពោធិ៍សាត់ ២២ កញ្ញា ២០១៥៖ ផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ ២០១៥-២០១៩ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់ខេត្តពោធិ៍សាត់ ត្រូវបានរដ្ឋបាលសាលាខេត្តធ្វើការផ្សព្វផ្សាយនិងដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព ឯកឧត្ដម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត ពោធិ៍សាត់កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តដើម្បីឱ្យមន្ទីរ អង្គភាពនិងវិស័យឯកជនជុំវិញខេត្តអនុវត្តន៍ចំគោលដៅនិងទទួលបាន លទ្ធផលល្អប្រសើរ។

 

លោក ឈុន ប៉ូណារិទ្ធ ប្រធានមន្ទីរផែនការខេត្តបានឱ្យដឹងថា ផែនការអភិវឌ្ឍ រយៈពេល៥ឆ្នាំ២០១៥-២០១៩ គឺជាក្របខ័ណ្ឌការងារដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍ ខេត្តឱ្យមានសង្គតិភាពជាមួយកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៤-២០១៨ របស់រាជរដ្ឋាភិបាល និងគោលការណ៍ ណែនាំរបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២។ ផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ ជាឧបករណ៍សម្រាប់តម្រង់ទិស និងសកម្មភាពអភិវឌ្ឍន៍គ្រប់តួអង្គទាំងរដ្ឋនិងវិស័យឯកជនក្នុងខេត្ត សំដៅពង្រឹងកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព។

 

ផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំនេះមាន៣ជំពូកគឺជំពូកទី១. អំពីស្ថានភាពសេដ្ឋកិច្ចសង្គម  ជំពូកទី២. ក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត និងជំពូកទី៣ . ការតាមដានត្រួតពិនិត្យនិងវាយតម្លៃការអនុវត្ត ផែនការនិងឧបសម្ពន្ធនានាដែលមាន៧ចំណុច។ ជាមួយគ្នានោះក៏បានចេញនូវសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាខេត្តស្ដីពីការដាក់ឱ្យប្រើប្រាស់សៀវភៅកម្មវិធីវិនិយោគ៣ឆ្នាំរំកិលមាន៣ជំពូក គឺជំពូកទី១. ស្ថានភាពសេដ្ឋកិច្ច ជំពូកទី២. គម្រោងនៃកម្មវិធីវិនិយោគ៣ឆ្នាំរំកិល និងជំពូកទី៣. ការតាមដានត្រួតពិនិត្យនិងវាយតម្លៃ កម្មវិធីវិនិយោគខេត្តនិងមាន៥ចំណុចនៅក្នុងឧបសម្ពន្ធ។

 

ឯកឧត្ដម អ៊ឹម គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តបានសម្ដែងនូវការកោត សរសើរដល់រដ្ឋបាលខេត្តនិងក្រុមការងារដែលបានចងក្រងនូវឯកសារនិងបានធ្វើការផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារផែនការអភិវឌ្ឍន៍៥ឆ្នាំនិងកម្មវិនិយោគ៣ឆ្នាំរំកិលរបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២។

 

ឯកឧត្ដមបានសំណូមពរដល់ស្ថាប័នមន្ទីរ អង្គភាពនិងវិស័យឯកជនត្រូវបន្តវប្បធម៌ចូលរួម ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ចនៅក្នុងខេត្តសម្រេចបានកំណើនយ៉ាងតិច១ភាគរយ ក្នុងមួយឆ្នាំស្របតាមគោលដៅចម្បងបួននៃយុទ្ធសាស្ត្រចតុកោណដែលមានគោលបំណងសម្រាប់ កំណើនការងារសមធម៌និងធានាឱ្យបាននូវប្រសិទ្ធភាព៕

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់