វេទិកា​ផ្សព្វផ្សាយ​ និង​ពិគ្រោះយោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ​

បន្ទាយមានជ័យ ១៣ វិច្ឆិកា ២០១៤៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានរៀបចំឡើងដើម្បី ផ្តល់ឱកាសដល់ប្រជាពលរដ្ឋក្នុងការលើកឡើង បញ្ហាចោទជាសំណួរ និងសំណូមពរដល់ក្រុមប្រឹក្សា…

បន្ទាយមានជ័យ ១៣ វិច្ឆិកា ២០១៤៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានរៀបចំឡើងដើម្បី ផ្តល់ឱកាសដល់ប្រជាពលរដ្ឋក្នុងការលើកឡើងបញ្ហា ចោទជាសំណួរ និងសំណូមពរដល់ក្រុមប្រឹក្សាស្រុក ខេត្ត ដើម្បីបំភ្លឺ កាលពីថ្ងៃទីថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០១៤ នៅវត្តសាមគ្គី។

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គោស៊ុំ សារឿត អភិបាលនៃគណៈអភិបាល និងមានការចូលរួមពីស្រុកចំនួន២ និងក្រុង១ ដែលមានស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត ដែលមានសមាសភាពចូលរួមដោយ ឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត  ឯកឧត្តមអភិបាលខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយក នាយករងទីចាត់ការចំណុះសាលាខេត្ត ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត ក្រុង ស្រុក មន្រ្តីសម្របសម្រួល ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក មន្ទីជំនាញជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក គណៈអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ តំណាងសាសនានានា គណៈកម្មការ មាតាបិតាសិស្ស មេភូមិ តំណាងសហគមន៍ តំណាងមណ្ឌលសុខភាព អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋដែលសរុបចំនួន ៣២០រូប (ស្រ្តី៦២រូប)។

បន្ទាប់ពីឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត មានមតិស្វាគមន៍បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តរួចមក ឯកឧត្តម កែវ សុភាព សមាជិកក្រុមប្រឹក្សាខេត្តបានបង្ហាញបទបញ្ជានៃវេទិកា ព្រមទាំងបានអានរបាយការណ៍អំពីសមិទ្ធផល ឧបសគ្គនៅក្នុងវិស័យសំខាន់ ឆ្នាំ២០១៤  និងបទបង្ហាញសកម្មភាពអាទិភាពរដ្ឋបាលខេត្តនៅក្នុងឆ្នាំបន្ទាប់ ឆ្នាំ២០១៥ បានដែលឆ្លុះបញ្ចាំងនូវការរីកចម្រើននៃកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលខេត្ត ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋព្រមទាំងការលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងផាសុខភាព គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងខេត្ត។

ក្នុងវេទិកា ក៏បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋ បញ្ចេញមតិយោបល់អំពីសំណូមពរ បញ្ហាប្រឈម និងក្តីកង្វល់ ព្រមទាំងមានឆ្លើយបំភ្លឺពីក្រុមប្រឹក្សា គណៈអភិបាល និងមន្ទីរជំនាញយ៉ាងច្បាល់លាស់។ ព្រមទាំងបានរៀបចំជាប្រអប់សំបុត្រដើម្បីផ្តល់ឳកាសដល់អ្នកចូលរួមបញ្ចេញមតិយោបល់ និងបង្ហាញពីបញ្ហាប្រឈម សំណូមពរនិងក្តីកង្វល់តាមរយៈការសរសេរជាសំបុត្រដើម្បីអោយក្រុមប្រឹក្សាគណៈអភិបាលធ្វើការបកស្រាយ និងឆ្លើយតប។

ជាលទ្ធផលតាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ អជ្ញាធរមូលដ្ឋានបានទទួលពត៌មានល្អៗ សំរាប់កែលំអនៅពេលអនាគត ដែលរួមមានបញ្ហាប្រឈម សំណូមពរមាន    ៣៦     បញ្ហាប្រឈមក្នុងនោះសំណួរផ្ទាល់មាត់មាន ២០និងស្រង់ពីប្រអប់សំបុត្របាន ១៦។ ក្នុងនោះដែរ ក្រុមប្រឹក្សាបានឆ្លើយបំភ្លឺក្នុងវេទិកាបានចំនួន  ៣៦ បញ្ហាប្រឈម ឬឯបញ្ហា និងសំណូមពរផ្សេងទៀតបានយកទៅពិភាក្សា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តជាមួយមន្ទីរជំនាញ ក្រុងប្រឹក្សាប្រភេទផ្សេងទៀត និងអ្នកពាក់ព័ន្ធដើម្បីធ្វើការគាំទ្របន្តបន្ទាប់៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់