វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តព្រះសីហនុ

ព្រះសីហនុ ២៣ ធ្នូ ២០១៤៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៤ នៅវេទិកា ៧ មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ព្រះសីហនុ ២៣ ធ្នូ ២០១៤៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៤ នៅវេទិកា ៧ មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

 

វេទិកានេះមានការអញ្ជើញជាអធិបតីដោយ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ឯកឧត្តម ឈិត សុខុន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកអភិបាល អភិបាលរងក្រុង លោកចៅសង្កាត់ ចៅសង្កាត់រង មន្ទីរមូយចំនួន និង ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងព្រះសីហនុ។ 

 

ឯកឧត្តម វង្ស ផាណាត សមាជិកក្រុមប្រឹក្សាបានអាននូវខ្លឹមសារស្តីពីតួនាទីភារកិច្ចទំនាក់ទំនងការងាររវាងក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត។ ជាមួយគ្នានោះ ឯកឧត្តម ឈិត សុខុន បានអានរបាយការណ៍សង្ខេប សមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០១៤ និងបញ្ហាប្រឈមមួយចំនួន។

 

ក្នុងវេទិកានោះប្រជាពលរដ្ឋដែលមានកង្វល់ក្នុងចិត្ត និងមានបញ្ហាដែលជួបប្រទះ ក៏ដូចជា មានសំណូមពរក៏បានលើកឡើងជាព័ត៌មាន និងអោយក្រុមប្រឹក្សាដោះស្រាយផងដែរ។

 

ក្នុងឳកាសនោះ លោក អ៊ុក សារ៉ាយ ចៅសង្កាត់រង សង្កាត់លេខ៣ បានឡើងធ្វើការសំនូមពរ អោយជួយជួសជុលផ្លូវលំមួយខ្សែ ដែលស្ថិតក្នុងក្រុម ១ រហូតដល់ក្រុម ១២ ដែលមានប្រវែង ១៨០០ម៉ែត្រ។ ឯកឧត្តម ជិន សារិន អភិបាលក្រុងព្រះសីហនុ បានបកស្រាយ និងលើកឡើងផងដែរអំពីបញ្ហាលំបាកកន្លងមក លោកបន្តថានឹងធ្វើសេចក្តីរាយការណ៍ជូនខេត្ត។

 

ក្នុងនោះមានការស្នើសុំពីប្រជាពលរដ្ឋ ដោយសុំអោយអាជ្ញាធរជួយអន្តរាគមន៍បើកផ្លូវ និងពង្រីកផ្លូវនិងលូបង្ហូរទឹក ស្អុយ គួររៀបចំអោយមានប្រព័ន្ធជាពិសេសនៅម្តុំផ្សារមាន់មានការកកស្ទះជារឿយៗនៅពេលមានភ្លៀងធ្លាក់ម្តងៗ។ ចំនែកលោកចៅសង្កាត់លេខ២ បានស្នើសុំអោយពង្រីកផ្លូវ ដោយក្នុងនោះមានការប៉ះពាល់ដីឡូត៍ពីរកន្លែង ដែលទាមទារសំណង។  ក្រោយពីការស្នើសុំ និងការអន្តរាគមន៍ផ្សេៗមក លោក ឈិត រតនៈ នាយករងរដ្ឋបាល សាលាខេត្ត បានធ្វើរបាយការណ៍សរុបជូនអង្គពិធីទាំងមូល។

 

ចុងបញ្ចប់នៃអង្គពិធី ឯកឧត្តម ជាម ហ៊ីមប្រធានក្រុមប្រឹក្សាខេត្ត បានសំណេះសំណាលដល់អង្គពិធី ហើយឯកឧត្តមបានមានប្រសាសន៍ផងដែរថា ទោះបីជាមានព័ត៌មានបានរិះគន់ថា ពិធីនេះគ្រាន់ជាការគំរប់កិច្ចយ៉ាងណាក៏ដោយ ហើយយើងទទួលស្គាល់ថាការរៀបចំវេទិកានេះ ក៏មិនបានគ្រប់ជ្រុងជ្រោយដែរ  លុះត្រាតែយើងចុះមូលដ្ឋានជាក់ស្តែង។

ដកស្រង់ចេញពីគេហទំព័រខេត្តព្រះសីហនុ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់