វេទិកា​សាធារណៈ និង​ចែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រៃ​ដើមថ្នឹង​ ស្រុក​ស៊ីធរ​កណ្ដាល ខេត្ត​ព្រៃវែង

ព្រៃវែង ២៥ មិថុនា ២០១៤៖ ឯកឧត្ដម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល មូលដ្ឋានក្រសួងមហាផ្ទៃ  និងលោក អៀង ជេដ្ឋ ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤ បានអញ្ជើញជាអធិបតីក្នុងពិធីវេទិកាសាធារណៈ និងចែកអត្តសញ្ញាណប័ណ្ណ…

 

ព្រៃវែង ២៥ មិថុនា ២០១៤៖ ឯកឧត្ដម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ  និងលោក អៀង ជេដ្ឋ ប្រធាន

មន្ទីរព័ត៌មានខេត្តព្រៃវែង កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤ បានអញ្ជើញជាអធិបតីក្នុងពិធីវេទិកាសាធារណៈ និងចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ជូនប្រជាពលរដ្ឋនៅវត្តព្រៃដើមថ្នឹងខាងជើង ឃុំព្រៃដើមថ្នឹង  ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

 

បន្ទាប់ពីបានស្ដាប់នូវមតិស្វាគមន៍របស់លោកមេឃុំព្រៃដើមថ្នឹង និងរបាយការណ៍រីកចម្រើន ក្នុងការអភិវឌ្ឍន៍ឃុំ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល

រួចមក អង្គពិធីបានស្តាប់នូវមតិលើកឡើងរបស់ប្រជាពលរដ្ឋដែលបានជួបប្រទះនៅក្នុងមូលដ្ឋាន បញ្ហាជាក្តីកង្វល់និងទុក្ខលំបាក និងបានលើកជា

សំណូមពរដល់អង្គវេទិកា ស្ថាប័ននានា អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី ដើម្បីរិះរកដំណោះស្រាយជួយដល់ប្រជាពលរដ្ឋ ។

 

ក្នុងវេទិកាសាធារណៈនោះដែរ ប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហាចម្បងៗរួមមាន៖ (១).  បញ្ហាភូមិ ឃុំមានសុវត្ថិភាព (២). ទីប្រជុំជនក្នុងស្រុកគ្មាន

ផ្សារលក់ដូរ (៣). អគ្គិសនីមានតម្លៃខ្ពស់បើធៀបនឹងឃុំដទៃទៀតរបស់ស្រុក និងបញ្ហាផ្សេងៗទៀត ដែលជាកត្តារាំងស្ទះ ដល់ដំណើរការអភិវឌ្ឍន៍

នៅមូលដ្ឋាន។

 

ឯកឧត្ដម ជាម ប៉េអា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋជ្រាបថា ក្រោមការដឹកនាំ

ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលតែងតែគិតគូរ និងយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

តាមរយៈការខិតខំកសាង និងអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើនលើគ្រប់វិស័យ ដូចជាការកសាង ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ វត្តអារាម សាលារៀនជាដើម។

 

ឯកឧត្ដម ជាម ប៉េអា ក៏បានកោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងកន្លងមក ធ្វើឲ្យមូលដ្ឋានភូមិ ឃុំមានការអភិវឌ្ឍន៍

មានភាពរីកចម្រើនគួរឲ្យកត់សម្គាល់។

 

ឆ្លើយតបនិងបញ្ហាដែលជាក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្តម បានទទួលយកបញ្ហាដែលបានលើកឡើងទាំងនោះ ដើម្បីរាយការណ៍

ជូនថ្នាក់ដឹកនាំ និងរកដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ជៀសវាងបញ្ហាយល់ច្រឡំ និងប៉ះពាល់ដល់សតិអារម្មណ៍ ក៏ដូចជាការ

ថ្នាំងថ្នាក់ទាំងឡាយមកលើអាជ្ញាធរ។ 

 

ឯកឧត្ដមជាម ប៉េអា បានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋាន ត្រូវខិតខំបន្តរផ្ដល់សេវាសាធារណៈឲ្យបានទាន់ពេលវេលា និងចំគោលដៅ។ 

 

ឯកឧត្ដម បានជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ សូមត្រៀមក្នុងការបង្កបង្កើនផល ដំណាំស្រូវ និងដំណាំរួមផ្សំបន្ថែម ការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ

ការបង្កើតមុខរបរផ្សេងៗ ដែលវិធានការនេះ នឹងជួយស្តាក៏ដូចជាអាចលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋធូរធារបានមួយកម្រិតទៀត

និងមានការរីកចម្រើន រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។

 

ក្នុងពិធីនោះ គណៈអធិបតីបានចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋចំនួន២២៨នាក់/ស្រី១២៨នាក់ ក្នុងភូមិចំនួនបួន គឺ

ភូមិព្រៃដើមថ្នឹង១ ភូមិព្រៃដើមថ្នឹង២ ភូមិព្រៃដើមថ្នឹង៣ ភូមិព្រៃដើមថ្នឹង៤ ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង៕ ដោយមន្ត្រីព័ត៌មាន គ.ជ.អ.ប

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់