អាជ្ញាធរខេត្ដព្រះវិហារ បន្ដបើកវេទិកាសាធារណៈនៅស្រុកគូលែន

ព្រះវិហារ ២០ មីនា ២០១៤៖  ក្រោយពីបើកវេទិកាសាធារណៈ នៅស្រុកជាំក្សាន្តរួចមក អាជ្ញាធរ ខេត្ដព្រះវិហារបានបន្ដចុះទៅបើកវេទិកាសាធារណៈ នៅស្រុកគូលែន ខេត្ដព្រះវិហារ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១៤ ។

ព្រះវិហារ ២០ មីនា ២០១៤៖  ក្រោយពីបើកវេទិកាសាធារណៈ នៅស្រុកជាំក្សាន្តរួចមក អាជ្ញាធរ ខេត្ដព្រះវិហារបានបន្ដចុះទៅបើកវេទិកា

សាធារណៈ នៅស្រុកគូលែន ខេត្ដព្រះវិហារ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១៤ ។

 

អញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណៈខាងលើនេះ ប្រព្រឹត្ដទៅក្រោមវត្ដមានរបស់នាយឧត្ដមសេនីយ៍ មាស សុភា ប្រធានក្រុមការងារចុះ

ជួយខេត្ដព្រះវិហារ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្ដព្រះវិហារនិង មន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត ។

 

មន្ដ្រីសាលាខេត្ដព្រះវិហារបានឱ្យដឹងថា ក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល បានបន្ដរៀបចំវេទិកាសាធារណៈ ដោយជួបជាមួយមន្ដ្រីរាជការ

កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងភូមិទាំង៦ មកពី៣ឃុំ របស់ស្រុកគូលែន ដោយរៀបចំធ្វើឡើងនៅឃុំស្រយ៉ង់ និង

មានអ្នកចូលរួមសរុបប្រមាណ ៥០០នាក់ ។

 

នៅក្នុងវេទិកាខាងលើនេះ អភិបាលខេត្ដព្រះវិហារ បានលើកឡើងពីស្ថានភាពទូទៅ របស់ស្រុក និងការងារបានសម្រេចនាពេលកន្លងទៅរបស់

អាជ្ញាធរខេត្ដ ក៏ដូច ជាការកសាងអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានជូន ប្រជាពលរដ្ឋ នៅស្រុកគូលែន ។

 

នៅក្នុងឱកាសនេះ នាយឧត្ដមសេនីយ៍ មាស សុភា បានជំរុញឱ្យអាជ្ញាធរខេត្ដ អាជ្ញា ធរមូលដ្ឋាន និងមន្ដ្រី ពាក់ព័ន្ធទាំងអស់ត្រូវបន្ដចូលរួមដោះស្រាយ

បញ្ហាជាក់ស្ដែងដល់ ប្រជាពលរដ្ឋ ដែលពួកគាត់ត្រូវការជាចាំបាច់។

 

ជាមួយគ្នានេះ លោក មាស សុភា បានជំរុញឱ្យសមត្ថកិច្ចមូលដ្ឋាន បន្ដផ្សព្វផ្សាយ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋ

ដើម្បីចូលរួមទាំងអស់គ្នារក្សាសន្ដិសុខ ក្នុងភូមិដ្ឋានរបស់ខ្លួន។

 

ដោយឡែកប្រជាពលរដ្ឋ និងមន្ដ្រីអាជ្ញាធរមូលដ្ឋានដែលបានចូលរួមក្នុងវេទិកាសាធារណៈខាងលើនេះបានលើកឡើងពីបញ្ហាប្រឈមមួយចំនួន

និងតម្រូវការខ្លះៗដើម្បីឱ្យថ្នាក់ដឹកនាំជួយដោះស្រាយ និងផ្ដល់ជូនពួកគេ៕

ដកស្រង់ចេញពីគេហទំព័រដើមអម្ពិល 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់